ព័ត៌មានជាតិ

នគរបាលខេត្តបន្ទាយមានជ័​យ៖ ចាប់ខ្លួនម្ចាស់អាខោនហ្វេសប៊ុក ម្នាក់ ធ្វើកិច្ចសន្យាអប់រំណែនាំ ក្រោយបង្ហោះព័ត៌មានមិនពិតពាក់ព័ន្ធជំងឺកូវីដ-១៩!

នៅថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០២១ ដោយមានការចង្អុលបង្ហាញ និងណែនាំពី លោក ឧ/ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តប/ជ និង លោកឧត្តមសេនីយ៍ស្នងការរងផែនការងារ សន្តិសុខ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ លោក វរសេនីយ៍ឯក គង់ វិនឌី ស្នងការរងទទួលការិយាល័ប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឱ្យ ការិយាល័យជំនាញ សហការជាមួយអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវ លើអាខោនហ្វេសបុកឈ្មោះ “ប៉ោសេង ថតរូប” ដែលបានបង្ហោះព័ត៌មានមិនពិតពាក់ព័ន្ធកូវីដ-19 មានខ្លឹមសារថា ៖ “នៅភូមិដុងអារ័ញ្ញយើងនិងឯង សូមបងប្អូនប្រុងប្រយ័ត្ននិងការពារទាំងអស់គ្នា” ដោយមានភ្ជាប់ជាមួយនៅរូបភាពរបស់ក្រុមគ្រូពេទ្យ និងឡានពេទ្យទៀតផង ដែលទង្វើនេះបានបង្កឲ្យមានភាពចលាចល និងអសន្តិសុខ ដល់សង្គមជាតិ។

ក្រោយពីការិយាល័យជំនាញធ្វើការស្រាវ ជាលទ្ធផលឃើញថា ម្ចាស់អាខោនខាងលើមានឈ្មោះ វ៉ា ប៉ោសេង ភេទប្រុស អាយុ 35ឆ្នាំ ទីលំនៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងបាន

ធ្វើកិច្ចសន្យាអប់រំណែនាំឲ្យបញ្ឈប់សកម្មភាពនេះតទៅទៀត។

 

ប្រភព៖ FB នគបាលខេត្តបន្ទាយមានជ័យ

មតិយោបល់