កំពង់ធំៈ តាមសមត្ថកិច្ច បានឲ្យដឹងថា មានករណីបុរសម្នាក់ បានលង់ទឹកស្លាប់ កាលពីវេលោម៉ោង ៣ និង៣០នាទីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៨ ដែលហេតុការណ៍នេះ កើតទ្បើងនៅភូមិសុជុល ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក។
ជនរងគ្រោះឈ្មោះ យ៉ា យ៉ាត់ ភេទ ប្រុស អាយុ ៣២ ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុ។ ករណីនេះ សមត្ថកិច្ចបានបញ្ជាក់ថា ដោយសារជនរងគ្រោះស្រវឹងស្រា បានចុះបង់សំណាញ់ ទើបបណ្តាលឲ្យលង់ស្លាប់តែម្តង។
បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសាច់ញាត់យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់