ខ្ញុំបាទឈ្មោះ ផែង វណ្ណៈ អាយុ ៥២ឆ្នាំ មុខរបរ ចាងហ្វាងការផ្សាយគេហទំព័រ Phong Vannak Nawa មានទីលំនៅភូមិ ព្រែកតា
ពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល សូមធ្វើការសុំទោសជាសាធារណៈចំពោះព្រះសង្ឃគ្រប់ព្រះអង្គនៅទូទាំងព្រះរាជា
ណាចក្រកម្ពុជា និង ប្រជាពលរដ្ឋមួយចំនួន ដោយហេតុថាកាលពីថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២១ ខ្ញុំបានទទួលវីដេអូព្រះសង្ឃប្រើអំពើ
ហិង្សាវាយទៅលើលោកនេនរាប់សិបរំពាត់ និងរូបថតស្លាកស្នាមរបួសរបស់លោកនេនផងដែរ ពីប្រជាពលរដ្ឋមួយរូប។ ដោយមើល
ឃើញអំពើហិង្សាបែបនេះ ខ្ញុំបានផ្សាយជូនជាដំណឹងដល់អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ស្រាវជ្រាវករណីហិង្សានេះ ដើម្បីយកបុគ្គល
ប្រព្រឹត្តខុសផ្តន្ទាទោសតាមច្បាប់។
បន្ទាប់ពីខ្ញុំបានផ្សាយព័ត៌មាននេះរួច នៅថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២១ ខ្ញុំបានឃើញអាជ្ញាធរ និង
មន្ត្រីពាក់ព័ន្ធ នៅខេត្តសៀមរាប បានចុះទៅស្រាវជ្រាវដល់វត្តរាជបូណ៍ ដកហូតបានវត្ថុតាងមាន រំពាត់ផើ្តមួយចំនួនធំ និងបានធ្វើ
ការសម្របសម្រួលបញ្ចប់ដោយអោយចៅអធិកាធ្វើកិច្ចសន្យាមួយសន្លឹក។
ដោយមើលឃើញមន្ត្រីពាក់ព័ន្ធចុះទៅ មិនមានចំណាត់ការច្បាប់ចំពោះបុគ្គលសង្ឃដែលប្រព្រឹត្តខុស។ ម្យ៉ាងទៀតដោយមានចិត្ត
អាណិតអាសូរចំពោះជនរងគ្រោះ ដែលទទួលរងរបួសធ្ងន់ធ្ងរនោះ និង ដោយសារតែខ្ញុំបាទ ពុំបានយល់ដឹងពីវិន័យផ្ទៃក្នុង របស់
ព្រះសង្ឃ ដែលតម្រូវអោយអប់រំដោយប្រើហឹង្សាមិនខុសច្បាប់ ខ្ញុំបានរិះគន់ខ្លាំងៗទៅលើមន្ត្រីមួយចំនួនដែលចុះទៅសម្របសម្រួល
និង បុគ្គលសង្ឃដែលប្រើអំពើហិង្សា រហូតប្រើពាក្យប្រមាថធ្ងន់ធ្ងរទៅលើបុគ្គលសង្ឃអង្គនោះ។
ការរិះគន់ និងប្រមាថទៅលើបុគ្គលសង្ឃដែលប្រព្រឹត្តអំពើហឹង្សានោះ ខ្ញុំបាទមិនមានចេតនាប្រមាថព្រះសង្ឃគ្រប់អង្គទូទាំងប្រទេស
ឬ ធ្វើអោយប៉ះពាល់ដល់ព្រះពុទ្ធសាសនាទេ ដោយគ្រាន់តែចង់បានយុត្តិធម៌សំរាប់ជនរងគ្រោះតែប៉ុណ្ណោះ។ ក្នុងនាមជាពុទ្ធ
សាសនិកជនម្នាក់ ខ្ញុំបានចូលរួមយ៉ាងសកម្មក្នុងការកសាងវត្ត ព្រះវិហារ កុដ្ឋ សាលាបាលី សំរាប់ពង្រឹងវិស័យព្រះពុទ្ធសាសនា
ដែលជាសាសនារបស់រដ្ឋ។
បើសិនជាស្ថាប័នសង្ឃ និង ប្រជាពលរដ្ឋមួយចំនួនយល់ថា ការរិះគន់ និង ការប្រមាថបុគ្គលសង្ឃដែលប្រើហិង្សា ជាការប្រមាថ
ចំពោះព្រះសង្ឃ និង ព្រះពុទ្ធសាសនា ខ្ញុំបាទសូមសុំទោសជាសាធារណៈចំពោះកំហុសឆ្គងនេះចាប់ពីថ្ងៃទី ១៨ ខែ មិនា ឆ្នាំ ២០២១
នេះ គេទៅ។
ខ្ញុំបាទសូម ព្រះសង្ឃគ្រប់ព្រះអង្គ ទូទាំងប្រទេស មេត្តាយោគយល់ អត់ឱនអោយខ្ញុំបាទដោយក្តីអនុគ្រោះ។
មតិយោបល់