តាមប្រភពដដែលបានឱ្យដឹងថា ជនរងគ្រោះ គឺបានស្លាប់ដោយសារការវាយលុកពីជំងឺកូវីដ ១៩ មិនមានជំងឺផ្សេងគួបផ្សំនោះទេ ។ ជនរងគ្រោះរូបនេះ ជាជនជាតិខ្មែរ មានទីលំនៅ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្រុមគ្រូពេទ្យ បានឲ្យដឹងថា សពខាងលើជាជនជាតិខ្មែរ បានស្លាប់ដោយសារជំងឺកូវីដ ដោយមិនមានជំងឺគួបផ្សំទេ។ សព មានទីលំនៅ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សពនេះ ត្រូវបានពិនិត្យឃើញថា ឆ្លងកូវីដ១៩ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។ មុនពេលស្លាប់ អ្នកជំងឺមានរលាកសួតសងខាងធ្ងន់ធ្ងរ និងស្ថិតក្នុងការប្រើម៉ាស៉ីនជំនួយដង្ហើម VNI នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ហើយប្រើម៉ាស៉ីនជំនួយដង្ហើមសម្រាប់អ្នកជំងឺធ្ងន់ធ្ងរ (Intubation) នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។
បន្ទាប់មកអ្នកជំងឺ បានស្លាប់នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ វេលាម៉ោង ១៥៖៣០នាទី ដោយសារខ្សោយសួតខ្លាំងពេក ដែលបណ្តាញមកពី មេរោគកូវីដ១៩។
ប្រភព៖ Fresh news
មតិយោបល់