ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្ន! ស្ត្រីម្នាក់ចាក់សោ.កម៉ូតូទុកក្រោយផ្សារ រួចចូលទៅទិញម្ហូប ចេញមកវិញចោរលួចបាត់

ប៉ៃលិន: យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា នៅវេលាម៉ោង០៨ និង៣០នាទីថ្ងៃសុក្រ ៦កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១មានករណី​កាច់កម៉ូតូមួយករណី កើតឡើងនៅចំណុចក្នុងផ្សារប៉ាងរលឹម ស្ថិតក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្ដប៉ៃលិន​ បណ្តាលឲ្យបាត់ម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ពណ៍ខ្មៅ សេរីឆ្នាំ២០២១ ពាកផ្លាកលេខ ប៉ៃលិន​1B-7245 ។

តាមប្រភពបានឲ្យដឹងថាជនរងគ្រោះឈ្មោះ ភួង ផាន់ ភេទស្រី អាយុ ៣០ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ​ព្រៃមង្គល សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្ដប៉ៃលិន ។ តាមការបំភ្លឺពីជនរងគ្រោះគឺនៅមុនពេលកើតហេតុនៅវេលាម៉ោងប្រហែល០៨ និង០០នាទី គាត់បានជិះម៉ូតូទៅទិញម្ហូបនៅកន្លែងកើតហេតុខាងលើ ដោយទុកម៉ូតូនៅខាងក្រោយផ្សារ និងចាក់សោក រួចក៏ដើររកទិញម្ហូប លុះពេលកើតហេតុគាត់បានត្រលប់មកពីទិញម្ហូបវិញក៏ស្រាប់តែមិនឃើញម៉ូតូ ហើយក៏បានតេប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍តែម្តង ។

ករណីខាងលើនេះកម្លាំងជំនាញកំពុងធ្វើការតាមដាន ស្រាវជ្រាវ រកមុខសញ្ញារបស់ជនសង្ស័យ។

មតិយោបល់