សេចក្ដីជូនដំណឹង ស្ដីពីការសម្រេចផ្អាកដំណើរការអាជីវកម្មសេវាអុីនធើណេត វិស័យព័ត៌មាន នៅភូមិសាស្ត្ររាជធានីភ្នំពេញជាបណ្ដោះអាសន្ន។
រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយស សូមជម្រាបជូនដំណឹងដល់បងប្អូនម្ចាស់អាជីវកម្មសេវាអឺនធើណេត
វិស័យព័ត៌មាន ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ជ្រាបថា ដោយ
បច្ចុប្បន្ន ស្ថានភាពនៃការឆ្លង និងការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ “សហគមន៍២០កុម្ភៈ” មិនទាន់
បានបិទបញ្ចប់នៅឡើយ ហើយថ្មីៗនេះ មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ បានឆ្លងចេញពីទីតាំងអាជីវកម្មវិស័យនេះ
ផងដែរ។ ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ទ្រង់ទ្រាយកាន់តែធំទៅៗ រដ្ឋបាលរាជធានីភ្នំពេញ
សម្រេចផ្អាកដំណើរការអាជីវកម្មសេវាអឺនធើណេត វិស័យព័ត៌មាន នៅភូមិសាស្រ្តរាជធានីភ្នំពេញជាបណ្តោះអាសន្ន
ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។
ជាមួយគ្នានេះ សូមបងប្អូនប្រជាពលរដ្ឋ មេត្តាយកចិត្តទុកដាក់អនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល
និងអនុវត្តតាមអនុសាសន៍របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ៣ការពារ និង ៣កុំ ក្នុងការចូលរួមទប់ស្កាត់
ការរីករាលដាលជំងឺកូវីដ-១៩ ឱ្យបានខ្ជាប់ខ្ជួន។
ទទួលបានសេចក្តីជូនដំណឹងនេះ សូមម្ចាស់អាជីវកម្មអឺនធើណេត វិស័យព័ត៌មានទាំងអស់ ក្នុងភូមិសាស្ត្រ
រាជធានីភ្នំពេញ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ត្រូវអនុវត្តតាមសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាព
ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ក្នុងករណីមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ
ទាំង១៤ ត្រូវចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ ឱ្យមានប្រសិទ្ធភាព។
មតិយោបល់