ព័ត៌មានជាតិ

ក្រសួងអប់រំ សម្រេចប្រកាសផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជាបណ្តោះអាសន្នទូទាំងប្រទេស

ក្រសួងអប់រំ សម្រេចប្រកាសផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណ: និងឯកជនគ្រប់កម្រិតជាបណ្តោះអាសន្ននៅទូទាំងប្រទេស ចាប់ពីថ្ងៃជូនដំណឺងនេះតទៅ

 

ដើម្បីជាវិធានការបង្ការកុំឱ្យមានការចម្លងកូវីដ-១៩ ចូលក្នុងសហគមន៍ទ្រង់ទ្រាយកាន់តែធំ ព្រមទាំង
យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ
ព្រះរាជាណាចក្រកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡាសម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណ:
និងឯកជន គ្រប់កម្រិត នៅទូទាំងប្រទេស ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ គ្រឹះស្ថាន សិក្សាទាំងអស់ត្រូវ
បន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក។
សេចក្តីដូចបានជម្រាបជូនខាងលើសូម មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ត្រូវផ្សព្វផ្សាយឱ្យ
បានទូលំទូលាយដល់គ្រប់ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គណ:គ្រប់គ្រង
គ្រឹះស្ថានសិក្សាគ្រប់កម្រិត បុគ្គលិកអប់រំ មាតាបិតា និងអ្នកអាណាព្យាបាលគ្រប់រូប ចូលរួមសហការអនុវត្ត
ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់់

មតិយោបល់