ព័ត៌មានជាតិ

អវកាយានិកដែលបំពេញបេសកកម្មក្នុងលំហអវកាសចាប់ពី៦ខែឡើងទៅ.ពួកគេមិនអាចដើររួចភ្លាមៗនោះទេ

តើអ្នកដឹងទេ?

អវកាយានិកដែលបំពេញបេសកកម្មក្នុងលំហអវកាសចាប់ពី៦ខែឡើងទៅគឺនៅពេលដែលពួកគេវិលត្រលប់មកកាន់ផែនដីវិញ ពួកគេមិនអាចដើររួចភ្លាមនោះទេ។

មូលហេតុដែលពួកគេមិនអាចដើររួចគឺ ដោយសារតែ នៅក្នុងលំហអវកាសគឺគ្មានទំនាញ ដែលបាតុភូតនេះធ្វើឲ្យ សម្ពាធឈាម ញ្ញាណតម្រង់ទិស ក៏ដូចជា សមត្ថភាពធ្វើចលនានៅក្នុងរាងកាយរបស់ពួកគេមានការផ្លាស់ប្តូរ។ ក្នុងលំហអវកាស ពួកយើងមិនដឹងថា កន្លែងណាចុះ កន្លែងណាឡើងនោះទេ ហើយសម្បីតែ ញ្ញាណរក្សាតុល្យភាពនៅក្នុងត្រជាក់របស់យើងក៏លែងដំណើរការផងដែរ។

ដូច្នេះ៖ នៅពេលដែលអវកាសយានិកវិលត្រលប់មកវិញ ពួកគេត្រូវចំណាយពេល រាប់ខែ រាប់អាទិត្យដើម្បីសម្របខ្លួនជាមួយទំនាញរបស់ភពផែនដី ទើបពួកគេអាចដើរបានដូចធម្មតាវិញ។

ប្រភព៖ Passnatexam

មតិយោបល់