ភ្នំពេញៈ (ព័ត៌មានបឋម) នៅយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៩ និង៤៦នាទី មានករណីបុរសម្នាក់ សង្ស័យមានវិបត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ បានយកកាំបិតដ៏មុតមកអារខ្លួនឯង បណ្តាលឲ្យដាច់ហូរឈាម បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតក្នុងភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
មូលហេតុ៖ មិនទាន់ច្បាស់លាស់នូវឡើយ ។ ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានរថយន្តដឹកយកទៅសង្រ្គោះបន្ទាន់ផងដែរ ។
សម្រាប់ព័ត៌មានលម្អិត ករណីខាងលើនេះសារព័ត៌មាន Post News យើងខ្ញុំនឹងផ្សាយជូនបន្តនៅពេលក្រោយទៀត ៕
មតិយោបល់