ព័ត៌មានជាតិ

ប្រេស៊ីលមានអ្នកស្លាប់ដោយសារកូវីដ-១៩ កើនលើស ៤០០,០០០នាក់

 

(រីយ៉ូ)៖ អាជ្ញាធរសុខាភិបាលប្រេស៊ីលបានកត់ត្រាចំនួនអ្នកជំងឺ COVID-19 ដែលបាត់បង់ជីវិតសរុប ៣,០០១នាក់ទៀត ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ នាំឲ្យចំនួនស្លាប់សរុប ក្នុងប្រទេសអាមេរិកឡាទីនមួយនេះ កើនឡើងរហូតដល់ ៤០១,១៨៦នាក់។

នៅក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ ចំនួនអ្នកស្លាប់ដោយ COVID-19 នៅប្រេស៊ីលមានជាមធ្យម ២,៥០០នាក់ក្នុងមួយថ្ងៃៗ។ អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថាប្រេស៊ីលស្ថិតនៅក្នុងចំណោមប្រទេសចំនួន ១៥ ដែលមានអត្រាស្លាប់ខ្ពស់បំផុត ដោយសារជំងឺ COVID-19។

គិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះប្រេស៊ីលមានករណីឆ្លង COVID-19 សរុប ១៤.៦លានករណី ក្នុងនោះស្លាប់លើស ៤សែននាក់ និងជាសះស្បើយឡើងវិញជាង ១៣លាននាក់៕

AFP៖ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១

មតិយោបល់