ព័ត៌មានជាតិ

ករណីកូនប្រុសអាយុ ២៦ឆ្នាំម្នាក់ ដុតម៉ូតូ បង្កជាអគ្គិភ័យឆេះផ្ទះខ្ទេច ១ខ្នង

កំពង់ស្ពឺ: នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១១និង១២នាទីយប់ មានករណីអគ្គិភ័យឆេះផ្ទះមួយខ្នងដែលស្ថិតក្នុងភូមិត្រស់សាលា សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ម្ចាស់ផ្ទះឈ្មោះ នួន ហ៊ីម ភេទស្រី អាយុ ៥១ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។

រងការខូចខាត៖
– ឆេះផ្ទះអស់ចំនួន ០១ ខ្នង មាន ទំហំ ៨m×៦m រៀបបេតុងក្រោមឈើលើប្រក់ក្បឿង ។
– ឆេះម៉ូតូអស់ចំនួន ០១គ្រឿង និងឆេះសម្ភារ:ប្រើប្រាស់ ក្នុងផ្ទះអស់មួយចំនួនទៀត ។
– ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ០៣គ្រឿង អស់ទឹក ចំនួន ០៦រថយន្ត ។

មូលហេតុ៖ បណ្តាលមកឈ្មោះ ម៉ក់ ធារាជ ភេទប្រុស អាយុ ២៦ឆ្នាំ ត្រូវជាកូនបង្កើតជាអ្នកដុតម៉ូតូក្នុងផ្ទះទើបបណ្តាលឲ្យឆេះតែម្តង៕

មតិយោបល់