លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានប្រកាសសាងសង់ផ្ទះជូន ប្អូនប្រុស ប្រុញ ដែលជាតារាកម្លែងក្នុងក្នុងបណ្តាញសង្គម ក្នងនោះមាន យូធូប និងហ្វេសបុក
លោកពេជ្រ ស្រស់ នៅយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ បានឡាយតាមហ្វេសបុក បញ្ជាក់លម្អិតបន្ថែមថា ការធ្វើផ្ទះជូននាយប្រុញនេះ មានទំហំទទឹង៥ម៉ែត្រ និងបណ្តោយ១២ម៉ែត្រ ដោយរៀបចំឲ្យមានបន្ទប់គេង និងមានផ្ទះបាយយ៉ាងសមរម្យ ។ ក្នុងនោះលោកពេជ្រ ស្រស់ បានអំពាវនាវឲ្យសប្បុរសជនជួយចូលរួមថវិកាតាមទឹកចិត្តរបស់ខ្លួនផងដែរ ។
បើតាមការបញ្ជាក់របស់លោកពេជ្រ ស្រស់ អ្វីដែលនាំឲ្យលោកកសាងផ្ទះជូននាយប្រុញនេះ ដោយសារលោកមើលឃើញទិដ្ឋភាពគ្រួសាររបស់នាយប្រុញមានភាពក្រីក្រលំបាក និងដោយសារនាយប្រុញជាមនុស្សមានសមត្ថភាពដែលអាចធ្វើឲ្យគេសើចបាន ដែលគួរលើកទឹកចិត្ត ៕
ប្រភព៖ pichnews
មតិយោបល់