ព័ត៌មានជាតិ

រកឃើញយោធិនមួយរូប ឆ្លងមេរោគកូវីដ-១៩ ខណៈធ្លាប់បានមកចាក់វ៉ាក់សាំង នៅគិលានដ្ឋាន មូលដ្ឋានសមុទ្រ ខេត្តព្រះសីហនុ

តបតាមកម្មវត្ថុខាងលើ ខ្ញុំបាទមានកិត្តិយសដ៏ខ្ពង់ខ្ពស់សូមគោរពជូន ឯកឧត្តមនាយឧត្តមនាវី មេបញ្ជាការ ដើម្បីរាយការណ៍ស្តីពីយោធិន ០១រូប ឈ្មោះ សំ វិជ្ជា ភេទប្រុសឋានន្តរស័ក្ត អនុសេនីយ៍ឯក មុខងារៈជំនួយការការិយាល័យបុគ្គលិក នៃអគ្គលេខាធិដ្ឋាន
ក្រសួងការពារជាតិ បានធ្វើសំណាកមានវិជ្ជមានជំងឺវីដ-១៩ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១
ហើយយោធិនរូបនេះបានមកចាក់វ៉ាក់សាំងការពារកូវីដ-១៩ ចំនួន០២លើក(ពីរ) នៅគិលានដ្ឋាន
មូលដ្ឋានសមុទ្រ (លើកទី១ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១, លើកទី២ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ
២០២១ វេលាម៉ោង ០៩៣៨នាទី) ហើយបច្ចុប្បន្នយោធិនរូបនេះ កំពុងសម្រាកព្យាបាលនៅ
សណ្ឋាគារមួយកន្លែងឈ្មោះសាកាណា ស្ថិតនៅសង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ។ ចំពោះ
ករណីខាងលើនេះ មូលដ្ឋានសមុទ្រ បានត្រួតពិនិត្យ និងស្រាវជ្រាវរកអ្នកប៉ះពាល់ឃើញចំនួន ០៥
នាក់ ដែលបច្ចុប្បន្នអ្នកទាំង ០៥រូបនេះត្រូវបានបញ្ជូនទៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បី
យកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩។

មតិយោបល់