ព័ត៌មានជាតិ

កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យ ៤នាក់ ករណីជួញដូរ និងរក្សាទុកសារធាតុញៀន

មណ្ឌលគិរី: នៅវេលាម៉ោង ៦និង១០នាទី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ កម្លាំងផ្នែកជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលមនោរម្យ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ពានមានជ័យ ដឹកនាំដោយលោក ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលបន្ទុកផែនប្រឆាំងគ្រឿងញៀន និងសម្របសម្រួលពីលោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី និងចូលរួមពីលោក ឆុំ សូរី ចៅសង្កាត់មនោរម្យ លោកជំទប់សង្កាត់ និងលោកស្រី ឆាយ ហន មេភូមិដើមស្រល់ បានចុះបង្រ្កាបករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះ ថន សូរិយា ស្ថិតនៅភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ បានធ្វើឃាត់ខ្លួនជនសង្ស័យ ចំនួន០៤នាក់ ដូចខាងក្រោម៖
១.ឈ្មោះ ថន សូរិយា ហៅក្រៅយ៉ា ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
២.ឈ្មោះ ថន សុភក្ត្រា ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
៣.ឈ្មោះ លី សុកូត ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិចម្ការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
៤.ឈ្មោះ ផេង រតនា ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

បានឆែកឆេរនិងដកហូតវត្ថុតាងរួមមាន៖
១.សារធាតុសង្ស័យថាជាសារធាតុញៀនមានសណ្ឋានជាក្រាម ពណ៌សថ្លា ចំនួន១២កញ្ចប់ (០៣កញ្ចប់តូច , ០៨កញ្ចប់ធំល្មម, និង០១កញ្ចប់ធំ) ស្មើនឹង៦៥,៩២ក្រាម (ថ្លឹងទាំងសំបក)។
២.ទូរស័ព្ទ០៣គ្រឿង
៣.ដែកកេះ ១១ដើម
៤.កូនជញ្ជីងថ្លឹងថ្នាំញៀន ០១គ្រឿង
៥.កន្ត្រៃ ០១ដើម
៦.នាឡិកាដៃ ០១
៧.ដាវកែច្នៃ០១ដើម
៨.កាំភ្លើងកែច្នៃ ០១ដើម
៩.កាបូបស្ពាយ ០១
១០.កាបូបដៃ ០២
១១.កែវជក់គ្រឿងញៀន ០៩
១២.ម៉ូតូចំនួន០២គ្រឿង (ម៉ាកWave ០១គ្រឿង , ម៉ាក Air Blade ០១គ្រឿង)
១៣.ឧបករណ៍កែឆ្នៃសម្រាប់ជក់គ្រឿងញៀនមួយចំនួន។
១៤.ថង់វេចខ្ចប់ថ្នាំញៀនមួយចំនួន
ករណីនេះកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងអធិការដ្ឋាននគរបាលក្រុង កំពុងកសាងសំណុំរឿងនិងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់