ព័ត៌មានជាតិ

បុរសម្នាក់​ ត្រូវជាប់ខ្នោះរបស់សមត្ថកិច្ច​ពីបទបៀតបៀនកេរ្តិ៍ខ្មាស

កំពង់ចាម: ករណីបៀតបៀនកេរខ្មាស ដែលកម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកកងមាស បានបង្ក្រាបតាមដីកា កាលពីថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០១៩ ត្រូវបានលោកស្រី គឹម លុយ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកំពង់ចាម បានចេញដីកាបង្គាប់ឱ្យឃុំខ្លួន
លេខ ១៤៨ ចុះថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០១៩ សម្រេចឃុំខ្លួនជនជាប់ចោទ០១នាក់ ពីបទបៀតបៀនកេរខ្មាស ដែលបានប្រព្រឹត្តនៅភូមិអង្គរបានទី៣ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០០៦។

សូមរំលឹកផងដែរថា: កាលពីថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០១៩ វេលាម៉ោង២១និង១០នាទី កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកងមាស បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គរបាន ចុះអនុវត្តដីកាបង្គាប់ឱ្យនាំខ្លួនលេខ ៤៦៩ ចុះថ្ងៃទី១១-០៧-២០១២ របស់លោក អ៊ុ ចាន់ថុល ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកំពង់ចាម បង្គាប់ឱ្យនាំខ្លួនឈ្មោះ ឈន កម្សត់ ភេទប្រុស អាយុ៣៧ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិអង្គរបានទី៣ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម ពីបទបៀតបៀនកេរខ្មាស ប្រព្រឹត្តនៅភូមិអង្គរបានទី៣ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០០៦ ដើម្បីបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់។

បច្ចុប្បន្នជនជាប់ចោទត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាម រួចរាល់ហើយ នៅថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០១៩ ទៅតាមមាត្រា៤២ នៃច្បាប់ព្រហ្មទណ្ឌអន្តរកាល៕

មតិយោបល់