ព័ត៌មានជាតិ

នៅ​ម៉ាឡេស៊ី​ អាចបានសំណងជាង១០ម៉ឺនដុល្លារ ប្រសិនបើ អ្នកចាក់វ៉ាក់សាំងកូវីដ-១៩ មានប្រតិកម្មដល់ស្លាប់

ជំនួយពិសេស នឹងត្រូវបានផ្តល់ឱ្យបុគ្គលដែលត្រូវការ ការសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារប្រតិកម្មវ៉ាក់សាំង។ បើតាមលោក Baba ជនរងគ្រោះម្នាក់ៗនឹងមានសិទ្ធិទទួលបានសំណង៥ម៉ឺនរីងហ្គីត ស្មើនឹង១២,១៧១ដុល្លារក្នុងករណីពួកគេមានប្រតិកម្ម ហើយត្រូវចូលសម្រាកក្នុងពេទ្យរយៈពេលយូរ។ ចំណែកអ្នកដែលមានប្រតិកម្មដល់ថ្នាក់ពិការ ឬស្លាប់ នឹងទទួលបានសំណងរហូតដល់៥០ម៉ឺនរីងហ្គីត ដែលស្មើនឹងជាង១២ម៉ឺនដុល្លារ។
ចាប់តាំងពីថ្ងៃទី២៣ ខែកុម្ភៈមក ម៉ាឡេស៊ីបានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួន ដែលអភិវឌ្ឍរួមគ្នាដោយក្រុមហ៊ុនវ៉ាក់សាំង Pfizer-BioNTech ហើយមកដល់ខែមីនា ក៏ប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Sinova Biotech មួយទៀត។ ម៉ាឡេស៊ីបានចាក់វ៉ាក់សាំងដូសទីមួយឱ្យបុគ្គលិកជួរមុខក្នុងប្រទេសប្រហែល៤៣ម៉ឺននាក់រួចមកហើយ ដែលភាគច្រើនជាផលិតផលរបស់ Pfizer ។
កន្លងមក អាជ្ញាធរសុខាភិបាលម៉ាឡេស៊ី បានកត់ត្រាពីករណីប្រតិកម្ម ក្រោយទទួលបានការចាក់វ៉ាក់សាំងចំនួន ២០ករណីមកហើយ គិតត្រឹមថ្ងៃទី១៨ ខែមីនា។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters អ្នកជំងឺដែលមានប្រតិកម្មជាមួយវ៉ាក់សាំងមានរោគសញ្ញាដូចជារមាស់ អាការៈញ័រទ្រូង និងដកដង្ហើមខ្លីៗជាដើម។ ពាក់ព័ន្ធនឹងវ៉ាក់សាំងដែលមានប្រតិកម្មនេះ លោក Adham មិនបានបញ្ជាក់ច្បាស់ទេថា ជាវ៉ាក់សាំងរបស់ក្រុមហ៊ុនមួយណា។

មតិយោបល់