ព័ត៌មានជាតិ

កូរ៉េខាងជើងបាញ់តេស្ដមីស៊ីល២គ្រាប់ ក្រោយបដិសេធចរចាជាមួយសហរដ្ឋអាមេរិក

 

(វ៉ាស៊ីនតោន)៖ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលរយៈចម្ងាយខ្លីចំនួន២គ្រាប់កាលពីចុងសប្ដាហ៍កន្លងទៅនេះដែលជាការធ្វើតេស្ដប្រតិកម្មឆ្លើយតបរបស់ សហរដ្ឋអាមេរិកជាលើកដំបូងបំផុតចាប់តាំងពីលោក ចូ បៃដិនឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក និងបន្ទាប់ពីទីក្រុងព្យុងយ៉ាងបដិសេធចរចាជាមួយរដ្ឋបាល លោក បៃដិន។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃអង្គារសប្ដាហ៍នេះ មន្ត្រីអាមេរិកម្នាក់បានឱ្យដឹងថាកូរ៉េខាងជើងបានបាញ់មីស៊ីលរយៈចំងាយខ្លី២គ្រាប់ កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ពោលគឺតែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិរបស់សហរដ្ឋអាមេរិកបញ្ចប់ដំណើរទស្សនកិច្ចនៅក្នុង ប្រទេសកូរ៉េខាងត្បូង និងជប៉ុន។

មន្ត្រីអាមេរិករូបនេះដដែលបន្តទៀតថាការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើងមិនមែនជាសកម្មភាពបង្ករឿងធ្ងន់ធ្ងរអ្វីនោះទេ ហើយថែមទាំងអះអាងដែរថា
សហរដ្ឋអាមេរិកនៅតែបើចំហទ្វារចរចាជាមួយទីក្រុងព្យុងយ៉ាង៕

ប្រភព៖ AFP (ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១)

មតិយោបល់