ព័ត៌មានជាតិ

បុគ្គលិកសន្តិសុខឯកជនម្នាក់ ជួបគ្រោះចរាចរណ៍ នៅក្រុងព្រះសីហនុ

ព្រះសីហនុៈ នៅវេលាម៉ោង ១និង០០នាទីរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ បុរសម្នាក់រងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ស្ថិតត្រង់ចំណុចជិតសាលាបឋមសិក្សាហ៊ុនសែនក្រុង នៅខេត្តព្រះសីហនុ។

រថយន្តបង្ក បើកបរដោយជនជាតិចិន។ ជនរងគ្រោះ ជាជនជាតិខ្មែរ មានមុខជាបុគ្គលិលសន្តិសុខឯកជន រងរបួសធ្ងន់ ។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញរថយន្ត និងម៉ូតូបើកបរ ស្របទិសគ្នា រំពេចនោះស្រាប់តែរថយន្ត បើកបត់ឆ្លងផ្លូវ ចំពេលដែលម៉ូតូ កំពុងធ្វើដំណើរមកពីក្រោយ ក៏បុកប៉ះគ្នាតែម្ដង។

ក្រោយពេលកើតហេតុសមត្ថកិច្ច ឃាត់ខ្លួនជនបង្ក ទៅអធិការដ្ឋាននគរបាល ដើម្បីធ្វើការដោះស្រាយតាមនីតិវិធីច្បាប់ បច្ចុប្បន្នជនរងគ្រោះ ត្រូវបានប្រជាពលរដ្ឋជួយសង្រ្គោះបឋម មុនពេលរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ៕

មតិយោបល់