(នាយកដ្ឋានព័ត៌មានវិទ្យា)៖ មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញមានទំព័រហ្វេសប៊ុកក្លែងបន្លំ ផ្សព្វផ្សាយឆ្នោតផ្សងសំណាងផ្សេងៗ ដែលមានចេតនាទុច្ចរិត និងឆបោកប្រាក់ពីជនរងគ្រោះជាច្រើនករណី ដោយប្រើប្រាស់បច្ចេកទេស ដូចខាងក្រោម៖
– បង្កើតទំព័រហ្វេសប៊ុកផេកក្លែងក្លាយ ធ្វើការផ្សព្វផ្សាយឆ្នោតផ្សងសំណាងផ្សេងៗ
– អូសទាញប្រជាពលរដ្ឋ ក្នុងការទិញឆ្នោត ដោយប្រើប្រាស់មធ្យោបាយទូទាត់ប្រាក់ផ្សេងៗ
– បន្ទាប់ពីការទូទាត់ប្រាក់ បងប្អូនប្រជាពលរដ្ឋ ពុំអាចទទួលបានប្រាក់ត្រូវឆ្នោត ឬប្រាក់ដើមត្រឡប់មកវិញឡើយ។
– ករណីមួយចំនួនម្ចាស់ទំព័រហ្វេសប៊ុកផេកក្លែងបន្លំ បានស្នើសុំព័ត៌មានមួយចំនួន (ព័ត៌មានអត្តសញ្ញាណបុគ្គល លេខគណនីធនាគារ លេខសម្ងាត់គណនីអ៊ីនធឺណិត។ល។) ពីជនរងគ្រោះផងដែរ។
ដូច្នេះនាយកដ្ឋានព័ត៌មានវិទ្យា សូមធ្វើការក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ មេត្តាប្រុងប្រយ័ត្នចំពោះល្បិចឆបោកខាងលើ និងធ្វើការរាយការណ៍ដល់អាជ្ញាធរមានសមត្ថកិច្ច ប្រសិនជួបករណីឆបោកខាងលើនេះ។
ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា
មតិយោបល់