ព័ត៌មានជាតិ

សូមអបអរសាទរ!! លោកយាយ អាយុ ៧៥ ឆ្នាំ បានជាសះស្បើយពី ជំងឺកូវីដ ១៩

សូមអបអរសាទរ លោកយាយ អាយុ ៧៥ ឆ្នាំ មកពីភូមិគិរីអណ្តែត ឃុំ ទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ បានជាសះស្បើយពី ជំងឺកូវីដ ១៩ និង ត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យខេត្តកំពង់ធំនៅថ្ងៃនេះ ហើយបន្តទៅចត្តាឡីស័ក ១៤ ថ្ងៃទៀត នៅស្រុកកំណើតលោកយាយ ។

សូមអរគុណដល់លោកប្រធានមន្ទីរសុខាភិបាល ថ្នាក់ដឹកនាំមន្ទីរពេទ្យខេត្ត ក្រុម RRT និង ក្រុមជួរមុខនៃមន្ទីរពេទ្យខេត្ត ដែលបានយកចិត្តទុកដាក់ រួបរួមកម្លាំងគ្នា បញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ អោយបានឆាប់បំផុត ។

 

មតិយោបល់