ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ៖ អនុវត្តការផាកពិន័យអន្តរការណ៍លើបុគ្គល ឬនីតិបុគ្គលដែលមិនអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល

ក្រសួងមហាផ្ទៃ សូមជម្រាបជូន ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ស្តីពីការផាកពិន័យអន្ដរការណ៍ លើបុគ្គលដែលមិនអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិិភាពបុគ្គល។

អភិបាលរាជធានី ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ជ្រាបថា ក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាលបានដាក់ចេញប្រកាសអន្តរក្រសួងលេខ ១៧៨ សហវ.ប្រក ចុថ្ងៃទី១៩
ខែមីនា ឆ្នាំ២០២១ ស្តីពីការពិន័យជាប្រាក់ចំពោះបុគ្គល ឬនីតិបុគ្គលដែលប្រព្រឹត្តអំពើល្មើសនឹងវិធានការ
សុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ ទន្ទឹមនេះ ក្រសួងសុខាភិបាលក៏បានដាក់ចេញប្រកាសលេខ ០៨១ ស.នក.ប្រក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ របស់ក្រសួងសុខាភិបាល ស្តីពីកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាត
សុវត្ថិភាពក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូដ-១៩ ក្នុងសហគមន៍។ ពាក់ព័ន្ធនឹងការងារនេះ ផ្អែកតាមសំណើរបស់ក្រសួងសុខាភិបាល និងដើម្បីចូលរួមសហការក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវី៥-១៩

 

ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឲ្យមានប្រសិទ្ធភាព ក្រសួងមហាផ្ទៃសូមណែនាំដល់ ឯកឧត្តម
លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី
ខេត្ត ត្រូវផ្តល់ការគាំទ្រ និងគោលការណ៍ណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវចូលរួមសហការឲ្យបានជិតស្និទ្ធជាមួយមន្ត្រីសុខាភិបាលក្នុងការអនុវត្តការផាកពិន័យអន្តរការណ៍លើបុគ្គល ឬនីតិបុគ្គលដែលមិនអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ នៅក្នុងការចាត់ចែងអនុវត្តការងារជាក់ស្តែង ប្រសិនបើមានជួបការលំបាកឬបញ្ហាប្រឈមណាមួយ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ត្រូវរាយការណ៍ជូនក្រសួងសុខាភិបាលនិងចម្លងជូនក្រសួងមហាផ្ទៃ ជាបន្ទាន់។

មតិយោបល់