ព័ត៌មានជាតិ

រដ្ឋបាលខេត្តក្រចេះ​ ៖ ប្រជាពលរដ្ឋចំនួន១៥នាក់ ដែលប៉ះពាល់ផ្ទាល់ និងប្រយោល ជាមួយ លោក វ៉ាន់ ណាតក្រូ គឺ អវិជ្ជមានកូវីដ-១៩

រដ្ឋបាលខេត្តក្រចេះ ចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា ប្រជាពលរដ្ឋចំនួន១៥នាក់ ដែលប៉ះពាល់ផ្ទាល់ និងប្រយោល ជាមួយ លោក វ៉ាន់ ណាតក្រូ ដែលមានវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី ២១ និង ២២ខែមីនា ឆ្នាំ ២០២១ លទ្ធផលយកសំណាកលើកទី១នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២១នេះ គឺ អវិជ្ជមានកូវីដ-១៩ ទាំង ១៥នាក់។

មន្ទីរសុខាភិបាលខេត្តក្រចេះ សូមជម្រាបជូនដំណឹងដល់សារធារណ:ជន និងបងប្អូនប្រជា
ពលរដ្ឋរស់នៅក្នុងខេត្តក្រចេះ ឱ្យបានជ្រាបថា៖ បុគ្គលិកមន្ទីរសម្រាកព្យាបាល និងសម្ភព ព្រាបស ចំនួន
១៥នាក់ ដែលបានបំពាល់ផ្ទាល់ និងប៉ះពាល់ប្រយោលជាមួយលោកណាគ្រូ ដែលមានវិជ្ជមានកូវីដ-១៩ បានសម្រាកព្យាបាលនៅមន្ទីរសម្រាកព្យាបាល និងសម្ភព ព្រាបស កាលពីថ្ងៃទី២១ និងថ្ងៃទី២២
ខែមីនា ឆ្នាំ២០២១ បានស្រង់យកសំណាកលើកទី១ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១។
លទ្ធផលពិនិត្យសំណាកលើកទី១ របស់បុគ្គលិកមន្ទីរសម្រាកព្យាបាល និងសម្ភព ព្រាបស
បញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ គឺ អវិជ្ជមានកូវីដ-១៩ ទាំង
១៥នាក់។ អ្នកទាំង ១៥ ធ្វើចត្តាឡីស័កបន្ត និងស្រង់យកសំណាកលើកទី២ នៅថ្ងៃទី០៤ ខែមេសា
ឆ្នាំ២០២១។ចំពោះអ្នកដែលចូលទៅមន្ទីរសម្រាកព្យាបាល និងសម្ភព ព្រាបស ចាប់ពីយប់ថ្ងៃទី២១ ដល់
ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ត្រូវធ្វើចត្តាឡីស័កនៅផ្ទះ។

មតិយោបល់