ព័ត៌មានជាតិ

រថយន្ត២គ្រឿងបុកគ្នា បណ្តាលឲ្យក្រឡាប់ប៉ះម៉ូតូ១គ្រឿង រងរបួសម្នាក់ នៅខណ្ឌដង្កោ

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង១១និង២៧នាទីព្រឹកថ្ងៃទី២៧​ ខែមីនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្ត២គ្រឿងបុកគ្នា បណ្តាលឲ្យក្រឡាប់ប៉ះម៉ូតូស្កុបពី១គ្រឿង របួសម្នាក់ ស្ថិតក្នុងបុរីពិភពថ្មីចម្ការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់ពិតប្រាកដនោះទេ ។ ជនរងគ្រោះ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះ ។ កម្លាំងសមត្ថកិច្ចជំនាញក្នុងមូលដ្ឋាន បានចុះទៅដល់ចំណុចកើតហេតុខាងលើ បាននាំខ្លួនតៃកុងម្នាក់ ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីធ្វើការសាកសួរ តាមនីតិវិធីច្បាប់ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News យើងខ្ញុំនឹងផ្សាយជូនពេលក្រោយបន្តទៀត ៕

មតិយោបល់