ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ មិនអនុញ្ញាតឲ្យឈប់សម្រាកក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិ ហើយក្រោយចូលឆ្នាំអាចអនុញ្ញាតិ ឲ្យឈប់សងវិញ ករណីជំងឺកូវីដ-១៩ មានការធូរស្រាល

នាយឧត្តមសេនីយ៍ វង្ស ពិសេន ដាក់បទបញ្ជាដល់បណ្តាអង្គភាពចំណុះ មិនអនុញ្ញាតឲ្យឈប់សម្រាកក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិ ហើយក្រោយចូលឆ្នាំករណីជំងឺកូវីដ-១៩ មានការធូរស្រាល នឹងអាចអនុញ្ញាតឲ្យឈប់សងវិញ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ បានដាក់ចេញនូវបទបញ្ជា ៥ចំណុច ស្ដីពីការគ្រប់គ្រងកម្លាំងធានាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ដល់ឯកឧត្ដម មេបញ្ជាការប្រភេទទ័ព ទ័ពជំនាញ នាយកស្ថាប័ន និងសាលា ចំណុះអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទទាំងអស់ ដើម្បីចាត់តាំងណែនាំដល់កងឯកភាពក្រោមឱវាទ លើកកម្ពស់ស្មារតីត្រៀមប្រយុទ្ធខ្ពស់ ប្រចាំការ ប្រចាំបញ្ជា សំដៅដោះស្រាយឱ្យបានទាន់ពេលវេលានូវរាល់សភាពការណ៍នានាដែលកើតមានឡើងជាយថាហេតុ។

ខាងក្រោមនេះ ជាបទបញ្ជារបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន ៖

មតិយោបល់