សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលស្តីពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាសម្រាប់គ្រប់គ្រងកម្មវិធីចាក់វ៉ាក់សាំងកូវីដ១៩ KhmerVacc លោកអ្នកអាចទាញយកកម្មវិធី Khmer Vacc តាមរយៈគេហទំព័រ cambodia-vaccine.gov.kh
គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ មានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់ មេត្តាជ្រាបថា ក្រសួងសុខាភិបាលបានបង្កើតកម្មវិធី (Application) ឈ្មោះថា KhmerVacc សម្រាប់កត់ត្រា និងគ្រប់គ្រងព័ត៌មាននៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់
ប្រជាពលរដ្ឋ ដែលនឹងដាក់ឱ្យប្រើប្រាស់ជាសាធារណៈចាប់ពី ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ តទៅ។
អំឡុងពេលរង់ចាំការសម្រេចដាក់ឱ្យប្រើប្រាស់កម្មវិធី KhmerVacc ពីក្រុមហ៊ុន Google និងក្រុម
ហ៊ុន Apple លើ Play Store និង App Store ជាបណ្តោះអាសន្នលោកអ្នកអាចទាញយកកម្មវិធី
KhmerVacc មកប្រើប្រាស់តាមរយៈគេហទំព័រ https://cambodia-vaccine.gov.khៗ ដើម្បីចូលប្រើ
កម្មវិធី KhmerVacc សូមអនុវត្តតាមការណែនាំដូចខាងក្រោម៖
– ចូលក្នុងគេហទំព័រ https://cambodia-vaccine.gov.khvcC/vaccine_app.apk ឬស្កេន
QR Code ដើម្បីទាញមកប្រើប្រាស់ (Download) លើ Mobile App (អាចដំណើរការ
លើប្រព័ន្ធ Android) ដែលមានឈ្មោះ KhmerVacc
– ចុចកន្លែង “ចុះឈ្មោះថ្មី” បំពេញព័ត៌មានតាមការតម្រូវរបស់ប្រព័ន្ធ បន្ទាប់មកចុច
កន្លែង *បង្កើតឈ្មោះចូល” ដើម្បីបង្កើតគណនីប្រើប្រាស់ ដោយកំណត់ឈ្មោះ និង
លេខសំងាត់ផ្ទាល់ខ្លួនរបស់លោកអ្នក រួចចុចកន្លែង “បញ្ចូន” ជាការស្រេច។
– លោកអ្នកអាចពិនិត្យព័ត៌មានដែលបានចុះឈ្មោះ ដោយជ្រើសរើសកម្មវិធី KhmerVacc
រួចបញ្ចូលឈ្មោះ និងលេខសំងាត់ដែលបានបង្កើត រួចចុចកន្លែង ចូល” នោះលោក
អ្នក នឹងឃើញព័ត៌មានផ្ទាល់ខ្លួនដែលបានចុះឈ្មោះ។
– បន្ទាប់ពីការចុះឈ្មោះទទួលបានជោគជ័យ ក្រសួងសុខាភិបាល នឹងជូនដំណឹងអំពីពេលវេលា និងទីកន្លែងត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ តាមរយៈសារ (NotificationApp) ទៅតាមពេលវេលាសមស្រប។
មតិយោបល់