ជប៉ុនសម្រេចផ្អាកការផ្តល់ជំនួយ ទៅកាន់មីយ៉ាន់ម៉ា ជាការឆ្លើយតបទៅនឹងរដ្ឋប្រហារ

 

(តូក្យូ)៖ ប្រទេសជប៉ុនបានប្រកាសថា ខ្លួនកំពុងរៀបចំផ្អាក ការផ្តល់ជំនួយថ្មីបន្ថែមទៅកាន់ប្រទេសមីយ៉ាន់ម៉ា ជាការឆ្លើយតបនឹងរដ្ឋប្រហារយោធា ប៉ុន្តែជប៉ុននឹងមិនដាក់ទណ្ឌកម្មលើបណ្តាមន្ត្រីកំពូលៗក្នុងរបបយោធាមីយ៉ាន់ម៉ា ដូចបណ្តាប្រទេសធំៗមួយចំនួនបានធ្វើនោះឡើយ។

ជុំវិញការសម្រេចចិត្តខាងលើនេះ រដ្ឋមន្ត្រីការបរទេសជប៉ុនលោក តូស៊ីមីតស៊ូ ម៉ូតេគិ (Toshimitsu Motegi) បានលើកឡើងថា «ជប៉ុនគឺជាម្ចាស់ជំនួយសេដ្ឋកិច្ច ដ៏ធំបំផុតសម្រាប់ប្រទេសមីយ៉ាន់់ម៉ា។ តើជប៉ុនមានគោលជំហរអ្វី ពាក់ព័ន្ធនឹងជំនួយផ្នែកសេដ្ឋកិច្ច? នោះគឺគ្មានជំនួយថ្មីទៀតទេ (សម្រាប់មីយ៉ាន់ម៉ា)។ យើងកំពុងឈរលើគោលជំហរដ៏ច្បាស់លាស់មួយ។ តើគោលនយោបាយបែបណា ទើបមានប្រសិទ្ធភាពសម្រាប់មីយ៉ាន់ម៉ា? ខ្ញុំគិតថាចម្លើយគឺច្បាស់លាស់ហើយនៅពេលនេះ។ វាមិនមែនទាល់តែដាក់ទណ្ឌកម្ម ទើបថាជាការព្រមាន ហើយការមិនដាក់ទណ្ឌកម្ម មិនមែនជាការព្រមាននោះឡើយ»។

កន្លងមកនេះចក្រភពអង់គ្លេស, សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក សុទ្ធតែបានប្រកាសរួចទៅហើយអំពីការ ថ្កោលទោស, ដាក់ទណ្ឌកម្ម និងផ្អាករាល់ជំនួយនានា ទៅកាន់របបដឹកនាំយោធាមីយ៉ាន់ម៉ា៕

AFP៖ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *