(រ៉ង់ហ្គូន)៖ ក្រុមប្រដាប់អាវុធជនជាតិដើមភាគតិចការ៉ែន នៅថ្ងៃទី០៣ ខែមេសានេះបានចោទប្រកាន់យោធាមីយ៉ាន់ម៉ាថាប្រើប្រាស់កម្លាំងជ្រុលហួសហេតុ ដោយបន្តបើកការវាយប្រហារតាមផ្លូវអាកាសដែលបង្ខំឱ្យជនស៊ីវិលច្រើនជាង ១២,០០០នាក់ ក្នុងនោះរួមមានទាំងកុមារក្លាយជាជនភៀសខ្លួនចាកចោលភូមិ និងផ្ទះសម្បែងរបស់ពួកគេ។
KNU នៅថ្ងៃសៅរ៍នេះបានថ្កោលទោសយ៉ាងខ្លាំងលើយោធាមីយ៉ាន់ម៉ា សម្រាប់ការប្រើប្រាស់កម្លាំងជ្រុលហួសហេតុតាមរយៈការបន្តទម្លាក់គ្រាប់បែក និងវាយប្រហារតាមផ្លូវអាកាសឥតឈប់ឈរចាប់ពីថ្ងៃទី២៧ ខែមីនា ដល់ថ្ងៃទី៣០ ខែមីនា ដែលបានបណ្ដាលឱ្យជនស៊ីវិលជាច្រើនក្នុងនោះមានទាំងកុមារ បានបាត់បង់ជីវិត។ មិនតែប៉ុណ្ណោះ ការវាយប្រហារនេះក៏បង្កឱ្យមានវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ ខណៈជនស៊ីវិលច្រើនជាង១២,០០០នាក់បង្ខំចិត្តរត់គេចចេញពីភូមិ និងផ្ទះសម្បែងរបស់ពួកគេ។
CNA៖ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១
មតិយោបល់