ស្វាយរៀង ៖ ព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង បានបន្តដឹកនាំបញ្ជាកងកម្លាំងនគរបាលចំនួន ១០០នាក់ (នារី២០នាក់) សហការជាមួយកម្លាំងពាក់ព័ន្ធ ចុះជួយបោសសំអាត និងរៀបចំបន្ទប់សណ្ឋាគារបាវិត-ម៉ុកបាយ ស្ថិតនៅក្រុងបាវិត សម្រាប់ត្រៀមព្យាបាលអ្នកផ្ទុកវិជ្ជមានកូវីដ-១៩ ក្រោមការដឹកនាំផ្ទាល់របស់ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង។

ដោយមើលឃើញការខិតខំប្រឹងប្រែង នឿយហត់ និងដើម្បីជាការលើកទឹកចិត្តដល់កងកម្លាំង ក្នុងឱកាសនោះ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាចំនួន ២០លានរៀល ជូនដល់កងកម្លាំងនគរបាលខេត្ត និងបានឧបត្ថម្ភថវិកា ១៥លានរៀលទៀត ដល់កងរាជអាវុធហត្ថខេត្តផងដែរ។

ជួសមុខអោយកងកម្លាំងនគរបាលដែលចុះបំពេញការងារនេះ លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ ឯកឧត្តម អភិបាលខេត្ត ដែលឯកឧត្តមជានិច្ចកាលតែងតែបានយកចិត្តទុកដាក់ និងឧបត្ថម្ភថវិកាដល់កងកម្លាំង៕


ប្រភព៖ អគ្គស្នងការនគរបាលជាតិ
មតិយោបល់