ព័ត៌មានជាតិ

ទ​ង្វើ​រ​ល្អ​រ​ប​ស់​ប​ង​ ​អូ​ន​ស្មា​ន​តែ​ស្នេ​ហា​

រំឭកពីភាពជូរចត់កាលពី ប្រាំ ឆ្នាំ មុន របស់នាងខ្ញុំ ស៊ាន សុដានី ដែលជួបរឿងជូរចត់មួយដែលមិនគួរឲ្យជឿ ។ពេលនោះគឺនាងខ្ញុំស្ថិតនៅក្នុងនាមជាយុវសិស្សនៅឡើយ ដោយមិននឹកស្មានថាទង្វើររបស់បុរសម្នាក់ល្អគ្រប់យ៉ាងមកលើខ្ញុំ ដែលជាទង្វើមួយ ល្អ គ្រប់យ៉ាង ដែលអាចនិយាយថា ពិបាកនិងព័ណ៌នាបានឡើយ។

៥ ឆ្នាំមុននោះ គឺនាង ខ្ញុំមានវ័យ តែ ១៦ ឆ្នាំ កាលនោះ នាងខ្ញុំ រៀនថ្នាក់ទី ១០ នៃវិទ្យាល័យមួយ ក្នុងខេត្ត កំពង់ចាម តែបច្ចុប្បន្ននាងខ្ញុំកំពុងរៀននៅក្នុងក្រុងភ្នំពេញ ស្ថិតក្នុងនាមជានិស្សិតម្នាក់ ផ្នែកគណនេយ្យ ក្នុងសាកលវិទ្យាល័យមួយ ក្នុងរាជធានីភ្នំពេញ។ កាលវ័យ រៀននៅថ្នាក់ទី ១០ នេះដែរ នាងខ្ញុំបានស្គាល់បុរសម្នាក់ដែលរៀនជាប់ថ្នាក់របស់នាងខ្ញុំកាលស្គាល់នេះដែរស្គាល់តាមរយៈការទៅរៀនគួរ គណិតវិទ្យា ។ការស្គាល់គ្នានេះដែរ ដោយគ្រាន់តែដឹងថា គ្រួសាររបស់គេប្រកបរបស់ កាប់ជ្រូកយកសាច់លក់ ដែលស្ថិតនៅក្បែរភូមិរបស់ខ្ញុំដែរ មិនយូរប៉ុន្មានឡើយទំនាក់ទំនងរបស់យើងកាន់តែមានភាពស្និទ្ធស្នាលឡើងៗ ។បុរសម្នាក់នេះមិនដែលធ្វើឲ្យនាងខ្ញុំ ខ្នើសចិត្តម្តងឡើយ តែងតែយកអសារដល់រូបខ្ញុំជានិច្ច ទោះស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយ ក៏គេតែងតែបារម្ភពីសុខទុក្ខរបស់នាងខ្ញុំជានិច្ច ។

ទំនាក់ទំនងមួយនេះឈានដល់ រយៈពេល ៣ ឆ្នាំ ដែលយើងទាំងពីរបានស្គាល់គ្នា ហើយឆ្នាំទី ៣នេះដែរ គឺជាឆ្នាំដែលពួកយើងនឹងប្រឡង បាក់ឌុប ។ នាងខ្ញុំចាំយ៉ាងច្បាស់ណាស់ ថា នៅថ្ងៃមួយនោះ ជាថ្ងៃដែល មេឃភ្លៀងខ្លាំង ហើយជាធម្មតា រូបខ្ញុំមកសាលា គឺមានឳពុក ឬសាច់ញាតិជូនមកដោយមានភ្លៀងខ្លាំងយ៉ាងនេះទៅហើយ វេលាក៏កាន់តែរំកិលទៅៗ រហូតដល់ម៉ោង ៧ រូបគេបានមកនិយាយលេងជាមួយនឹងនាងខ្ញុំ និយាយពីនេះ ពីនោះ ហើយក៏បានជូនរូបខ្ញុំទៅផ្ទះ ។ នេះជាលើកទីមួយហើយដែលនាងខ្ញុំ ជិះពីក្រោយខ្នង បុរស តាំងពីធំដឹងក្តីមក តាមផ្លូវងងឹតឈឹងគេបានជូននាងខ្ញុំមកដល់ផ្ទះដោយសុវត្ថិភាព ដោយខ្លួនរបស់គេ និងខ្លួនរបស់ខ្ញុំ ញ័រ ដូចកូនសត្វ ក្រោមស្បៃអន្ធកាល។

ពេលវេលាប្រឡងថ្នាក់បាក់ឌុប បានឈានមកដល់ ហើយក៏ជាលទ្ធផលមួយដែលធ្វើឲ្យនាងខ្ញុំសប្បាយរីករាយណាស់ដែរ ព្រោះថា ខ្ញុំបានប្រឡងជាប់ថ្នាក់បាក់ឌុប ដើម្បីត្រៀមខ្លួនមករៀន នៅទឹកដីភ្នំពេញ ។ចំណែករូបគេក៏បានជាប់ផងដែរ តែប៉ុន្មានថ្ងៃក្រោយមក គេបានប្រាប់ខ្ញុំថាគេមិនបានទៅរៀននៅភ្នំពេញទេ គេត្រូវនៅទីនេះ ដើម្បី បន្តមុខរបរឳពុករបស់គេ មិនអាចខានហើយក៏ជាពេលវេលាមួយដែលធ្វើឲ្យនាងខ្ញុំចង់ក្អួតឈាមផងដែរ តើគេហទំព័រ ដំណឹង ដឹងអត់ថាគេប្រាប់ខ្ញុំថាម៉េច? គេបានប្រាប់ខ្ញុំថា សូមអូនកុំគិតថា ទង្វើរល្អ របស់បង មានលើអូននាគ្រាកន្លងមកគិតថាជាស្នេហាហើយសោះ នោះ គឺទង្វើរទាំងនោះបងគ្រាន់តែគិតថាអូនជាប្អូនស្រីរបស់បងតែប៉ុណ្ណោះ ហើយកុំគិតថា ឲ្យតែគេធ្វើល្អ លើខ្លួន ថាជារឿងស្នេហានោះ វាមិនមែនបានន័យថា ទង្វើល្អ របស់បុរសក្នុងន័យស្នេហាទាំងអស់នោះទេ អាចជាស្នេហា និង លក្ខណៈបងប្អូន ។ តែចុងក្រោយគេបានជូនពរឲ្យខ្ញុំមករៀននៅភ្នំពេញខិតខំរៀនសូត្រ ដើម្បីអនាគត់ខ្លួន ។

សម្តីគេទាំងអម្បាលម៉ានធ្វើឲ្យខ្ញុំ ដឹងខ្លួនព្រឺត ថា គ្រាកន្លងមកគេគិតខ្ញុំត្រឹមជាប្អូនស្រី ក្តីស្នេហាមិនមែនគិតដូច្នោះទេ ? ហើយពេលវេលា ច្រើនណាស់ដែល នាងខ្ញុំម្នាក់ឯង លង់ចិត្តបាក់ជន្ទល់ ស្រលាញ់គេ តែឯង ដែលមួយគ្រាណាដែលខ្ញុំមិនគិតគេនោះ ។ ពេលវេលាច្រើនឆ្នាំហើយ ដែលនាងខ្ញុំដេកជាមួយនឹងអនុស្សាវរីយ៍ ដ៏ក្រៀមក្រំនេះ ទើបតែពេលនេះដាច់ចិត្ត លាត្រដាង ដើម្បីឲ្យស្បើយចិត្តខ្លះ តែក៏អរគុណណាស់ដែរចំពោះទង្វើរល្អ គ្រប់យ៉ាងដែលបងមានលើអូន បើមានជាតិក្រោយមែន អូនសុំជួបបងក្នុងនាមជា គូស្នេហ៍ដ៏ស្ម័គ្រស្មោះ ឥតល្អៀងដូចជាតិនេះអី ៕

មតិយោបល់