ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបើកជែងគ្នា ជ្រុលបុកម៉ូតូមួយគ្រឿងទៀត ស្លាប់១ របួស១

កណ្តាលៈ ម៉ូតូ២គ្រឿងបើកជែងគ្នា ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ និងម្នាក់ទៀតរបួសបាក់ជើង។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១៩យប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦ លើផ្លូវលេខ២១A ភូមិព្រែកតាព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្ដាល។

នគរបាលចុះមកពិនិត្យបានឲ្យដឹងថា ជនរងគ្រោះស្លាប់នោះឈ្មោះ សុទ្ធ នោ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករស្នាក់នៅភូមិកំពង់ព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្ដាល និងមានស្រុកកំណើតភូមិរាមអណ្ដើក ឃុំរាមអណ្ដើក ស្រុកគីរីវង្ស ខេត្តតាកែវ។ ចំណែកអ្នករបួសឈ្មោះ រិន រាជ្យ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកសិករ (បាក់ជើង) មានទីលំនៅភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។

សាក្សីឃើញហេតុការណ៍និយាយថា នៅមុនពេលកើតហេតុម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅពាក់ស្លាកលេខតាកែវ១H-៧០៩៦ បើកបរដោយ ឈ្មោះ សុទ្ធ នោ បានធ្វើដំណើរពីជើងមកត្បូង លុះពេលមកដល់ចំណុចកើតហេតុម៉ូតូខាងលើ ក៏បានជែងម៉ូតូមួយគ្រឿងទៀត ដែលបើកបរស្របទិសគ្នា ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាកនិច ពណ៌ ស-ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ រិន រាជ្យ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកសិករ របួសបាក់ជើង។

បច្ចុប្បន្នម៉ូតូទាំង២គ្រឿងត្រូវបានយកមករក្សាទុកនៅអធិការដ្នាន នគរបាលស្រុកស្អាង ដើម្បីរងចាំដោះស្រាយនៅពេលក្រោយ។ រីឯសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករងរបួសបានយកទៅព្យាបាលនៅភ្នំពេញ៕

IMG-20160610-WA0007IMG-20160610-WA0006IMG-20160610-WA0005IMG-20160610-WA0004

មតិយោបល់