ព័ត៌មានជាតិ

ស្ត្រីអ្នករើសអេតចាយវ័យ៥៩ឆ្នាំម្នាក់ស្លាប់ដោយរថយន្តបុកពេលជិះកង់ឆ្លងផ្លូវ

កំពង់ធំ: ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១៩និង១០នាទី លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រ១១៥-១១៦ ចំណុចភូមិអូរសួស្ដី ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចររថយន្តបុកអ្នកជិះកង់ឆ្លងកាត់ផ្លូវ បណ្ដាលឲ្យស្លាប់មនុស្ស០១នាក់ ស្រី
ខូចខាត កង់០១គ្រឿង ។

អ្នកជិះកង់ឆ្លងកាត់ផ្លូវពីកើតទៅលិច ឈ្មោះ ជីន ហ៊ាន ភេទស្រី អាយុ៥៩ឆ្នាំ នៅភូមិក្រសាំងជ័យ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ មុខរបររើសអេតចាយស្លាប់នៅកន្លែងកើតហេតុ។

រថយន្តម៉ាកសាំងយ៉ុង ពណ៌ស ផ្លាកលេខ និងអ្នក បើកបរ មិនស្គាល់បើកបរ គេចខ្លួន ពីកន្លែងកើតហេតុបាត់បើកបរទឹសដៅពីជើងទៅត្បូង។
វត្ថុតាងកង់យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍រីឯសព ប្រគល់ ជូន ក្រុម គ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់