ចិនថាសមយុទ្ធយោធានៅក្បែរកោះតៃវ៉ាន់ នឹងត្រូវធ្វើឡើងជាប្រចាំ

 

(សៀងហៃ)៖ កងទ័ពជើងទឹកចិនបានប្រកាស នៅថ្ងៃចន្ទដើមសប្តាហ៍នេះថា ក្រុមនាវាដឹកយន្តហោះចម្បាំងរបស់ខ្លួន កំពុងធ្វើសមយុទ្ធនៅក្បែរកោះតៃវ៉ាន់ ហើយសមយុទ្ធបែបនេះនឹងត្រូវធ្វើឡើងជាប្រចាំ។

កងនាវាចរចិន បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមនាវាដឹកយន្តហោះចម្បាំងចិន គឺដឹកនាំដោយ លាវនីង (Liaoning) ជានាវាដឹកយន្តហោះចម្បាំងចិនដំបូងគេបង្អស់ ដែលបានចាប់ផ្តើមធ្វើសមយុទ្ធជាប្រចាំ នៅក្នុងដែនទឹកក្បែរកោះតៃវ៉ាន់។

កងនាវាចរចិនបានគូសបញ្ជាក់បន្ថែម នៅក្នុងសេចក្ដីថ្លែងការណ៍ដដែលថា «គោលបំណង (នៃសមយុទ្ធ) គឺដើម្បីបង្កើនសមត្ថភាពរបស់យើង ក្នុងការការពារអធិបតេយ្យភាពជាតិ សុវត្ថិភាព និងផលប្រយោជន៍អភិវឌ្ឍន៍ ហើយសមយុទ្ធស្រដៀងគ្នានេះ នឹងត្រូវធ្វើឡើងជាប្រចាំនាពេលអនាគត»៕

AFP៖ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១។

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *