ព័ត៌មានជាតិ

នូវែលសេឡង់-អូស្រ្តាលី នឹងអនុវត្តគោលការណ៍ធ្វើដំណើរ ដោយមិនបាច់ធ្វើចត្តាឡីស័ក ក្នុងខែមេសានេះ

 

(វែលីងតោន)៖ នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោកស្រី Jacinda Ardern នៅថ្ងៃអង្គារ ទី០៦ ខែមេសានេះ បានប្រកាសថាប្រទេសលោកស្រីនឹងចាប់ផ្តើមអនុវត្ត គោលការណ៍ស្តីពីការធ្វើដំណើរទៅមក ដោយពុំចាំបាច់តម្រូវឲ្យមានចត្តាឡីស័ក ឬហោថា Travel Bubble ជាមួយប្រទេសអូស្រ្តាលី ។

បើតាមលោកស្រី Ardern ការអនុវត្តគោលការណ៍ធ្វើដំណើរខាងលើជាមួយអូស្រ្តាលីនឹងត្រូវចាប់ផ្តើមនៅថ្ងៃទី១៩ ខែមេសា។ ក្រៅពីប្រទេសទាំងពីរ ប្រទេសជិតខាងផ្សេងៗទៀត ក៏បានរៀបចំផែនការស្រដៀងគ្នាផងដែរ ប៉ុន្តែកិច្ចព្រមព្រៀងនូវែលសេឡង់- អូស្រ្តាលីនេះ គឺស្ថិតក្នុងចំណោមដំបូងគេ ដែលពុំមានពាក់ព័ន្ធការធ្វើតេស្ត COVID-19 ឡើយ។

ការសម្រេចអនុវត្តគោលការណ៍ធ្វើដំណើរនេះ កើតឡើងទៅបានបន្ទាប់ពី COVID-19 ត្រូវគ្រប់គ្រងបានដោយប្រសិទ្ធភាព នៅក្នុងប្រទេសទាំងពីរ។

Reuters៖ នៅទី០៦ ខែមេសា ឆ្នាំ២០២១។

មតិយោបល់