បន្ទាយមានជ័យ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តធុនធំបុកម៉ូតូ បានបណ្តាលឲ្យនារីម្នាក់ស្លាប់នៅកន្លែងកើតហេតុ ។
ករណីនេះកើតឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥៨(ផ្លូវក្រវាត់ព្រំដែន)ខាងត្បូងភូមិចំការគ ចម្ងាយ១,០០០ម៉ែត្រ ស្ថិតក្នុងភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
ប្រភពព័ត៌មានពីនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា ជនរងគ្រោះឈ្មោះថង លីស៊ីញ ភេទស្រីអាយុ១៦ ឆ្នាំមានទីនៅលំនៅភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បើកបរម៉ូតូម៉ាកហុងដាទ្រីម ពណ៌ខ្មៅ សេរី២០១៧ ពាក់ស្លាកលេខប.មានជ័យ 1Q-4966 ។

ប្រភពដដែលបានបញ្ជាក់ថា៖ នៅមុនពេលកើតហេតុ ជនរងគ្រោះបានបើកម៉ូតូមានពាក់មួកសុវត្ថិភាព ក្នុងទិសដៅពីជើងទៅត្បូង ពេលបើកមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅបុកទៅបុករថយន្តធុនធំ ម៉ាហ៊ីយ៉ាន់ដាយយីឌុប ផ្លូវ៥ ពណ៌ស ពាក់ស្លាកលេខតាកែវ 3A.1805 បានបើកក្នុងទិសដៅច្រាសទិសគ្នាពីត្បូងទៅជើង បើកបរដោយឈ្មោះ សំ វ៉ាន់សាយ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិរំដួល ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បណ្តាលម៉ូតូដាច់ជា០២កំណាត់ និងអ្នកបើកម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង ។
នគរបាលបានបញ្ជាក់ទៀតថា ក្នុងករណីកើតមានគ្រោះថ្នាក់ចរាចរណ៍នេះ មកពីអ្នកបើកម៉ូតូមិនប្រកាន់ស្តាំ ។
ក្រោយពីកើតហេតុរថយន្តមិនបានឈប់នៅកន្លែងនោះទេ បានព្យាយាមបើករថយន្តរត់គេចខ្លួន តែត្រូវបានកម្លាំងនគរបាលស្រុកស្វាយចេក បានផ្តល់ព័ត៌មានដល់កម្លាំងនគរបាលស្រុកថ្មពួកសហការ ចាប់ឃាត់បានរថយន្ត និងអ្នកបើកបរនៅខាងកើតរង្វង់មូលបឹងត្រកួន ក្នុងភូមិសាស្ត្រ ឃុំគោករមៀត ស្រុកថ្មពួគ ព្រមទាំងបានប្រគល់អ្នកបើកបរនិងរថយន្តឲ្យនគរបាលស្រុកស្វាយចេក ដើម្បីរៀបចំសំណុំរឿង តាមនិតិវិធញច្បាប់។ចំណែសពក្មេងស្រីរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់