ព័ត៌មានជាតិ

ករណី ចាក់វ៉ាក់សាំងលើកទី២ តើអាចទៅចាក់ខុសពីកន្លែងលើកទី១ បានដែររឺទេ ដោយភ្ជាប់ជាមួយប័ណ្ណចាក់ថ្នាំលើកទី១?

ឆ្លើយតប នឹងសំណួរសួរថា ក្នុងករណី ចាក់វ៉ាក់សាំងលើកទី២ តើអាចទៅចាក់ខុសពីកន្លែងលើកទី១ បានដែររឺទេ ដោយភ្ជាប់ជាមួយប័ណ្ណចាក់ថ្នាំលើកទី១?
អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា សុំមកចាក់នៅកន្លែងដែលបានចាក់លេីកទី១វិញ ព្រោះ៖
១. ទិន្នន័យលោកអ្នកនៅទីនោះស្រាប់
២. វ៉ាក់សាំងលេីកទីពីរក៏បានរក្សាទុកនៅកន្លែងចាក់លេីកទី១ដែរ
៣. ការផ្ទៀងផ្ទាត់ចាំបាច់ត្រូវធ្វេីនៅកន្លែងចាក់លេីកទី១ ដេីម្បីបញ្ជាក់ថាអ្នកដែលបានចាក់លេីកទី១ បានមកចាក់លេីកទីពីរហេីយឫនៅ?
៤. ចៀសវាងភាពច្របូកច្របល់នឹងការផ្ទេវ៉ាក់សាំងចុះឡេីងពីកន្លែងមួយទៅកន្លែង ដែលធ្វេីឱ្យខូខវ៉ាក់សាំងទៅវិញ
៥. នៅកន្លែងចាក់លេីកទី១ គ្រូពេទ្យបានជម្រាបរួចហេីយ គួរតែលោកអ្នកដឹងថាខ្លួនត្រូវធ្វេីយ៉ាងណាហេីយ ដេីម្បីចាក់លេីកទីពីរបានត្រឹមត្រូវ។

មតិយោបល់