ក្រសួងការបរទេសថៃ បានបន្ថែមវ៉ាក់សាំង Sinopharm ចូលទៅក្នុងបញ្ជីអ្នកដែលចាក់វ៉ាក់សាំង ពោលគឺពេលទៅដល់ប្រទេសថៃ ធ្វើចត្តាឡីស័កតែ៧ថ្ងៃប៉ុណ្ណោះ។

ក្រសួងក៏បានធ្វើកំណែប្រែថ្មីនូវលិខិតបែបបទចូលប្រទេសថៃ តាមរយៈវេបសាយរបស់ខ្លួនផងដែរ ដោយជនជាតិថៃ និងជនបរទេស ដែលធ្វើដំណើរទៅថៃ ត្រូវតែបំពេញ ហើយបង្ហោះភ្ជាប់ជាមួយឯកសារបញ្ជាក់ពីការចាក់វ៉ាក់សាំង នៅលើវេបសាយនោះ ដើម្បីធ្វើចត្តាឡីស័កតែរយៈពេល ៧ថ្ងៃ។
ជារួមថៃ បានសម្រួលដល់ការធ្វើចត្តាឡីស័កចំពោះអ្នកចាក់វ៉ាក់សាំង៨ប្រភេទខាងក្រោម៖
១. Sinovac (CoronaVac)
២. AstraZeneca
៣. AstraZeneca ដែលផលិតនៅកូរ៉េខាងត្បូង
៤. Johnson & Johnson
៥. Pfizer
៦. AstraZeneca ដែលផលិតនៅឥណ្ឌា ឬ Covishield
៧. Moderna
៨. Sinopharm៕
មតិយោបល់