ព័ត៌មានជាតិ

អាជ្ញាធរខេត្តបាត់ដំបង សម្រេចបិទផ្នែកខាងក្នុងផ្សារ(តួផ្សារ)នៃផ្សារចំនួន៨ ក្នុងក្រុងបាត់ដំបង ជាបណ្ដោះអាសន្ន

ខេត្តបាត់ដំបង៖ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តបាត់ដំបងបានចេញសេចក្តីសម្រេច ស្តីពីការបិទផ្នែកខាងក្នុងផ្សារ នៃផ្សារចំនួន៨ ក្នុងក្រុងបាត់ដំបង រយៈពេល៧ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៤ រហូតដល់ ថ្ងៃទី២០ ខែមេសា ២០២១ តទៅដើម្បីរួមគ្នាទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ ១៩ ដែលកំពុងឆ្លងរីករាលដានជាខ្លាំងក្នុងក្របខណ្ឌទូទាំងប្រទេស ជាពិសេសក្នុងឪកាសពិធីចូលឆ្នាំប្រពៃណីខ្មែរខាងមុខ។

អាជ្ញាធរបានបញ្ជាក់ថា ផ្សារទាំង ៨ ដែលបិទនោះរួមមាន៖ ផ្សារបាត់ដំបង(ផ្សារណាត់) ផ្សារបឹងឈូក ផ្សារ១៣មករា ផ្សារអប្សារាផ្សារលើ ផ្សារោងល្ខោន ផ្សារវត្តលៀប ផ្សារពោធិ៍វង្ស និងផ្សារទំនើបភូពុយ ។

ដោយឡែកអនុញ្ញាតឲ្យលក់នៅផ្នែកខ្លះ នៃបរិវេណខាងក្រៅផ្សារដូចជា បន្លែ ត្រី សាច់ គ្រឿងឧបភោគបរិភោគដែលជាតម្រូវការ ចាំបាច់រស់នៅប្រចាំថ្ងៃ ដោយត្រូវអនុវត្តន៍នូវវិធានការសុខាភិបាលក្នុងការរក្សាគម្លាតសង្គម តម្លាតបុគ្គល និងពាក់ម៉ាស់លាងដៃឲ្យបានត្រឹមត្រូវ៕

មតិយោបល់