(ញូយ៉ក)៖ អង្គការសហប្រជាជាតិ (UN) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបាននិយាយថាខ្លួននឹងបន្តរក្សាបេសកកម្មនយោបាយ និងមនុស្សធម៌នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដដែល បើទោះជាសហរដ្ឋអាមេរិក និងអង្គការ NATO សម្រេចចិត្តដកកងទ័ពចេញនៅថ្ងៃទី១១ ខែកញ្ញាខាងមុខនេះក៏ដោយ។
«វាជាការពិតមិនអាចប្រកែកបានថា ការដកកងទ័ពចេញ នឹងជះឥទ្ធិពលដល់អាហ្វហ្គានីស្ថានទាំងមូល…ដូច្នេះយើងនឹងបន្តសិក្សាពីស្ថានភាពជាក់ស្ដែង ហើយបន្តធ្វើការងាររបស់ពួកយើងនៅអាហ្វហ្គានីស្ថាន ក្នុងនោះរួមមានទាំងបេសកកម្មនយោបាយ និងមនុស្សធម៌»។ នេះការជាគូសបញ្ជាក់របស់អ្នកនាំពាក្យ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Stephane Dujarric
បេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ឬហៅកាត់ថា (UNAMA) គឺជាប្រតិបត្តិការនយោបាយតូចមួយមានបុគ្គលិកជាង ១,២០០នាក់ដែលភាគច្រើនជាពលរដ្ឋអាហ្វហ្គានីស្ថាន និងមិនរាប់បញ្ចូលកងកម្លាំងរក្សាសន្តិភាពឡើយ៕
AFP៖ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១
មតិយោបល់