(សេអ៊ូល)៖ ក្រុមហ៊ុនកូរ៉េខាងត្បូង Huons Global នៅថ្ងៃសុក្រនេះបាននិយាយថាខ្លួននឹងដឹកនាំក្រុមហ៊ុនសម្ព័ន្ធមួយដើម្បីផលិតវ៉ាក់សាំង COVID-19 Sputnik V របស់រុស្ស៊ី ១០០លានដូស ក្នុងរយៈពេលមួយខែ ស្របពេលទីក្រុងម៉ូស្គូកំពុងបង្កើនការផលិតដើម្បីផ្គត់ផ្គង់នៅជុំវិញពិភពលោក។
បើតាមក្រុមហ៊ុន Huons Global ក្រុមហ៊ុនដែលបានចូលរួមក្នុងសម្ព័ន្ធខាងលើក្នុងនោះរួមមានក្រុមហ៊ុន Prestige BioPharma, Humedix និងក្រុមហ៊ុន Boran Pharma ហើយពួកគេនឹងសាងសង់រោចងក្រថ្មីមួយដើម្បីផលិតវ៉ាក់សាំងរុស្ស៊ី។ ក្រុមហ៊ុន Huons Global បានបញ្ជាក់ដែរថាក្រុមហ៊ុនសម្ព័ន្ធនឹងចាប់ផ្ដើម ផលិតវ៉ាក់សាំងរុស្ស៊ីនៅខែសីហាខាងមុខនេះ។
ការប្រកាសរបស់ក្រុមហ៊ុន Huons Global កើតមានឡើងបន្ទាប់ពីក្រុមហ៊ុនជីវសាស្ត្រកូរ៉េខាងត្បូង GL Rapha បានចុះកិច្ចព្រមព្រៀងជាមួយ មូលនិធិវិនិយោគដោយផ្ទាល់របស់រុស្ស៊ី (RDIF) កាលពីចុងឆ្នាំ២០២០ ក្នុងការផលិតវ៉ាក់សាំង Sputnik V ច្រើនជាង១៥០លានដូសក្នុងមួយឆ្នាំ៕
Reuters៖ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១
មតិយោបល់