ព័ត៌មានជាតិ

កម្លាំង​សមត្ថកិច្ច​ចម្រុះ​ឃាត់​ពលរដ្ឋ​ចំនួន​០៤​នាក់​ ចាញ់បោក​មេខ្យល់​ បម្រុង​នាំ​លួច​ឆ្លង​ដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ

​បន្ទាយ​មាន​ជ័យ​ ៖​ កម្លាំង​ចម្រុះ​ដែល​ឈេ​រ​ជើង​តាម​បន្ទាត់​ព្រំដែន​ បាន​ធ្វើការ​ឃាត់ខ្លួន​ពលរដ្ឋ​ចំនួន​៤​នាក់​បម្រុង​នាំ​លួច​ឆ្លង​ដែន​ចូល​ទៅ​ប្រទេស​ថៃ​ខុសច្បាប់​ តាម​រយៈ​ការ​អូស​ទាញ​ពី​សំណាក់​មេខ្យល់​ ។​ ការ​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០១​នឹង​៤០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​១៧​ ខែមេសា​ ឆ្នាំ​២០២១​ នៅ​ចំណុច​ស្តារ​វីឡា​ ស្ថិត​ក្នុងភូមិ​ព្រៃ​ព្រិច​ សង្កាត់​/​ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ ។​

​កម្លាំង​ចម្រុះ​ដែល​ចូលរួម​ប្រតិបត្តិ​ការណ៍​នេះ​មាន​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១​ កម្លាំង​កងពលតូច​ថ្មើរជើង​៥១​ និង​ កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​។​

​លោក​ រស់​ ពិសិដ្ឋ​ នាយ​ប៉ុស្តិ៍​ នគរបាល​ការពារ​ព្រំដែន​គោក​ លេខ​៩១១​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ឋ​ម​ត្ថ​កិច្ច​បាន​ធ្វើការ​ឃាត់​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​៤​នាក់​(​កុមារី​០២​នាក់​)​ ចំណែក​២​នាក់​ជា​អ្នក​នាំ​ផ្លូវ​ បំ​រ៉ុ​ង​នាំ​ពលរដ្ឋ​លួច​ឆ្លង​ដែន​ខុសច្បាប់​ដោយ​គេចវេស​ពី​សមត្ថកិច្ច​ពី​ ទៅ​ធ្វើការ​នៅ​ប្រ​ទស​ថៃ​ បាន​រត់គេច​ខ្លួន​ ។​

​ចំពោះ​ពលរដ្ឋ​ចំនួន​ ០៤​នាក់​ ដែល​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ឃាត់​ រួម​មាន​ ៖​ ១/​ឈ្មោះ​ ជាវ​ កា​រ៉ា​ន់​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ (​លក់ដូរ​នៅ​ផ្សារ​រុង​ក្លឿ​)​ មាន​ទីលំនៅ​ភូមិ​ក្បាលស្ពាន​២​ សង្កាត់​/​ក្រុង​ប៉ោយ​ប៉ែ​ត​ ។​ ២/​ឈ្មោះ​ ឈិ​ត​ ពន្លឺ​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ (​លក់ដូរ​នៅ​ផ្សារ​រុង​ក្លឿ​),​ មាន​ទីលំនៅ​ភូមិ​ក្បាលស្ពាន​២​ សង្កាត់​/​ក្រុង​ប៉ោយ​ប៉ែ​ត​។​ ៣/​ឈ្មោះ​ អេ​ង​ មិ​នា​ ភេទ​ស្រី​ អាយុ​១៤​ឆ្នាំ​(​សិស្ស​)​ មាន​ទីលំនៅ​ភូមិ​ក្បាលស្ពាន​២​ សង្កាត់​/​ក្រុង​ប៉ោយ​ប៉ែ​ត​។​ ៤/​ឈ្មោះ​ អេ​ង​ ចាន់​ណា​ ភេទ​ស្រី​ អាយុ​6​ឆ្នាំ​ (​សិស្ស​)​ មាន​ទីលំនៅ​ភូមិ​ក្បាលស្ពាន​១​ សង្កាត់​/​ក្រុង​ប៉ោយ​ប៉ែ​ត​។​ ដោយឡែក​អ្នក​នាំ​ផ្លូវ​ទាំង​២​នាក់​(​ប្រុស​)​ មិន​ស្គាល់​អត្តសញ្ញាណ​ ដែល​រត់គេច​ខ្លួន​ ។​

​ក្រោយ​ពី​បាន​ឃាត់ខ្លួន​នឹង​សួ​នាំ​រួច​មក​ កម្លាំង​សមត្ថកិច្ច​ បាន​បញ្ជូន​បងប្អូន​ពលរដ្ឋ​ទាំង​៤​នាក់​ ទៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ វិទ្យាល័យ​និមិត្ត​ ស្ថិត​នៅ​ក្នុង​សង្កាត់​និមិត្ត​ ក្រុង​ប៉ោយ​ប៉ែ​ត​ ដើម្បី​ធ្វើការ​តាមដាន​សុខភាព​ ។​ ចំណែក​ជន​ទាំង​២​នាក់​ ដែល​ជា​មេខ្យល់​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ ដើម្បី​យក​មក​ចាត់ការ​តាម​ផ្លូវច្បាប់​ ៕

 

មតិយោបល់