បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា សមត្ថកិច្ចនគរបាលស្រុកសង្កែ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ។
សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២១ វេលាម៉ោង០៩និង០០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានទទួលពាក្យបណ្តឹងពីឈ្មោះ ញាណ ឆៃយ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិអូរឃ្មុំ ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល ថា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២១ វេលាម៉ោង១០និង៣០នាទី មានករណីរំលោភលើទំនុកចិត្ត ដោយឈ្មោះ សឿប ពិសិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិដំបូកខ្ពស់ ឃុំអូរដំបង២ ស្រុកសង្កែ បានខ្ចីម៉ូតូ១គ្រឿង ម៉ាកហុងដាទ្រីម សេ125 ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1I-9823 ។
សមត្ថកិច្ចបន្តថា ក្រោយពេលទទួលបណ្តឹងរួច កម្លាំងសមត្ថកិច្ចបានចេញប្រតិបត្តិការស៊ើបអង្កេតស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបាន នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១០និង០០នាទី នៅចំណុចភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់