ព័ត៌មានជាតិ

កម្លាំងពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជិះអមជូនបុរសម្នាក់ដឹកប្រពន្ធទៅមន្ទីរពេទ្យដើម្បីសម្រាលកូន ដោយសុវត្ថិភាព

រាជធានីភ្នំពេញ ៖ កម្លាំងពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានជិះអមជូនបុរសម្នាក់ដឹកប្រពន្ធទៅមន្ទីរពេទ្យដើម្បីសម្រាលកូន នៅយប់ថ្ងៃសៅរ៍ ទី១៧​ ខែមេសា​ ឆ្នាំ២០២១​ វេលាម៉ោង ១១:៤៥នាទីយប់​ ដោយបានឃេីញបុរសម្នាក់កំពុងដឹកប្រពន្ធតាមម៉ូតូដេីម្បីរកមន្ទីរពេទ្យសម្រាប់ប្រពន្ធសម្រាលកូន​ ស្របពេលដែលកម្លាំងពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ( S.D.U) កំពុងតែល្បាត ក្នុងភូមិសាស្ត្រ​ ខណ្ឌពោធិ៍សែនជ័យ បានឃេីញដោយក្តីអាណិត​ និងបារម្ភខ្លាចប្រពន្ធបងប្រុស សម្រាលកូននៅតាមផ្លូវ កម្លាំងក៏បានជិះអមដំណេីរជូនគាត់ទៅដល់មន្ទីរពេទ្យអង្គដួងដោយសុវត្ថិភាព​ ៕

មតិយោបល់