ព័ត៌មានជាតិ

នាវាចម្បាំងអង់គ្លេសនឹងធ្វើដំណើរទៅតំបន់សមុទ្រខ្មៅនៅខែឧសភា ចំពេលភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន

 

(ឡុងដ៍)៖ នាវាចម្បាំងជាច្រើនគ្រឿងរបស់ចក្រភពអង់គ្លេសនឹងធ្វើដំណើរទៅកាន់តំបន់សមុទ្រខ្មៅ នៅខែឧសភាខាងមុខនេះចំពេលដែលរុស្ស៊ី និងអ៊ុយក្រែនកំពុង មានភាពតានតឹងគ្នា។

ព័ត៌មាន Sunday Times ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីជាន់ខ្ពស់ម្នាក់មកពីកងនាវាអង់គ្លេសក្នុងលក្ខខណ្ឌមិនបញ្ចេញ ឈ្មោះជាមួយការបញ្ជាក់ថាការបញ្ជូននាវាចម្បាំងទៅកាន់តំបន់សមុទ្រខ្មៅ គឺដើម្បីបង្ហាញពីសាមគ្គីភាពជាមួយអ៊ុយក្រែន និងសម្ព័ន្ធមិត្ត NATO។ បើតាម Sunday Times នាវាចម្បាំងខាងលើក្នុងនោះរួមមាន នាវាពិឃាដបំពាក់មីស៊ីលប្រឆាំងយន្ដហោះចម្បាំង Type 45, នាវចម្បាំងប្រឆាំងនាវមុជទឹក Type 23 នឹងធ្វើដំណើរចេញពីតំបន់ សមុទ្រមេឌីទែរ៉ាណេ កាត់តាមច្រកសមុទ្របូសហ្វូរ៉ូស (Bosphorus) ចូលទៅកាន់សមុទ្រខ្មៅ។

បន្ថែមពីលើនេះ យន្ដហោះចម្បាំង F-35B និងឧទ្ធម្ភាគចក្រ Merlin នឹង ត្រៀមខ្លួនជាស្រេចនៅលើនាវាផ្ទុកយន្ដហោះចម្បាំងHMS Queen Elizabeth ដើម្បីគាំទ្រដល់ នាវាចម្បាំងទាំងនោះនៅក្នុងតំបន់សមុទ្រខ្មៅ។ ប៉ុន្តែខាងរដ្ឋាភិបាលទីក្រុងឡុងដ៍ មិនទាន់ធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេជុំវិញការចុះផ្សាយរបស់ Sunday Times។

Sunday Times៖ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១

 

មតិយោបល់