ព័ត៌មានជាតិ

Update៖ ជនសង្ស័យសុទ្ធតែក្មេងៗ ហ៊ានប្លន់ម៉ូតូទាំងកណ្ដាលក្រុងភ្នំពេញ ហើយទៅសំងំដេកផ្ទះសំណាក់យ៉ាងរំភើយស្មានតែសមត្ថកិច្ចមិនដឹង ចុងក្រោយជាប់ខ្នោះទាំង៦នាក់…

ភ្នំពេញ: កាលពីវេលាម៉ោង ១០ និង ៥៤នាទីយប់ ថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២០ កម្លាំងផ្នែកជំនាញនិងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់នៃអធិការដ្ឋាននគរបាលខណ្ឌចម្ការមន បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធនិងករណីប្លន់ ត្រង់ចំណុចមុខការ៉ាសសាំងភីធីធី(PTT)ក្បាលថ្នល់ផ្លូវនរោត្តម ស្ថិតសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញកាលពីយប់ថ្ងៃទី២១ខែកុម្ភ:ឆ្នាំ២០២០។

ជនសង្ស័យចំនួន៦នាក់រួមមាន៖
១/ឈ្មោះ ចន្ថា វិច្ឆិកា ភេទប្រុស ជាតិខ្មែរ មុខរបរគ្មាន។
២/ឈ្មោះ សើរ ចាន់ដារ៉ា ភេទប្រុស ជនជាតិខ្មែរ មុខរបរគ្មាន។
៣/ឈ្មោះ សើរ ចាន់កក្កដា ភេទប្រុស ជនជាតិខ្មែរ មុខរបរគ្មាន។
៤/ឈ្មោះ ទូច ឃួន ភេទប្រុស ជនជាតិខ្មែរ មុខរបរគ្មាន។
៥/ឈ្មោះ សុខា វិរ:បុត្រ ភេទប្រុស ជនជាតិខ្មែរ មុខរបរអ្នកចាក់សាក់។
៦/ឈ្មោះ នង រតនា ភេទប្រុស ជនជាតិខ្មែរ មុខរបរគ្មាន។

ដកហូតវត្ថុតាងរួមមាន:
-ម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០២០ ពាក់ផ្លាកលេខ កណ្តាល 1AH-9763(របស់ជនរគ្រោះ)។
-ម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាកផ្លាកលេខ កំពង់ចាម 1D-9549។
-ម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ចាម 1T-1445។
-ម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ អ៊ុតស្កុតពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1HI-5954។

សូមបញ្ជាក់ករណីខាងលើនេះ គ្រាន់តែទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចធ្វើការស្រាវជ្រាវរកឃើញជនសង្ស័យសំងំដេកក្នុងផ្ទះសំណាក់មួយកន្លែងយ៉ាងរំភើយ ក៏ធ្វើការបញ្ជូនទៅកាន់អធិការដ្ឋាននគរបាល ដើម្បីកសាងសំណុំរឿង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការបន្ដតាមនីតិវិធី៕

មតិយោបល់