ព្រះវិហារ ៖ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៅថ្ងៃ អាទិត្យ ទី១៨ ខែមេសា ឆ្នាំ ២០២១នេះ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភសេពន្ថវ:លើអនីតិជន ។
ជនសង្ស័យឈ្មោះ ជុន រ៉ា ភេទ ប្រុស អាយុ៣៣ឆ្នាំ មុខរបរកសិករ ត្រូវជាឪពុកចុងក្មេងស្រីរងគ្រោះ មានទីលំនៅភូមិសម្បូរ ឃុំស្រយ៉ង ស្រុកគូលែន ខេត្តព្រះវិហារ ។ ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីទទួល បានពាក្យបណ្តឹងរបស់ស្ត្រីជាប្រពន្ធនិងជាម្តាយក្មេងស្រីរងគ្រោះ ។
ករណីនេះ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជួនជនសង្ស័យទៅសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី ៕
មតិយោបល់