(កង់បេរ៉ា)៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) នៅថ្ងៃចន្ទនេះ បានស្វាគមន៍ចំពោះការចាប់ផ្តើមអនុវត្ត នូវគោលការណ៍ធ្វើដំណើរដោយសេរី គឺពុំចាំបាច់ត្រូវធ្វើចត្តាឡីស័ក រវាងប្រទេសលោក និងប្រទេសនូវែសេឡង់។
លោក ស្កុត ម៉ូរីសុន ក៏បាននិយាយសរសើរផងដែរថា វាគឺជាជាការទទួលបានភាពឈ្នះ-ឈ្នះ សម្រាប់ប្រទេសជិតខាងទាំងពីរ។ ដ្បិត វានឹងជួយជំរុញការងើបឡើងវិញ នៃសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ ចំពោះមុខវិបត្តិជំងឺរាតត្បាតសកល COVID-19 ជាពិសេសសម្រាប់វិស័យធ្វើដំណើរ និងទេសចរណ៍»។
ចាប់ពីថ្ងៃអាទិត្យម្សិលមិញតទៅ ប្រជាជនអូស្រ្តាលី អាចធ្វើដំណើរទៅ-មកនូវែលសេឡង់ ដោយមិនចាំបាច់តម្រូវឲ្យធ្វើចត្តាឡីស័កឡើយ ហើយខាងនូវែលសេឡង់ក៏ដូចគ្នា។ វាក៏ជាលើកទីមួយផងដែរ ដែលប្រជាជនអូស្រ្តាលី ទទួលបានឱកាសធ្វើដំណើរទៅក្រៅប្រទេស ដោយពុំមានការរឹតត្បិតបែបនេះ គិតចាប់តាំងពីអូស្រ្តាលីបានបិទព្រំប្រទល់របស់ខ្លួន តាំងតែពីខែមីនា ឆ្នាំ២០២០ ដើម្បីទប់ស្កាត់ការរាតត្បាត COVID-19៕
Xinhua៖ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១
មតិយោបល់