ដើម្បីប្រាកដថា អាជីវករ ដែលបាននិងកំពុងធ្វើសកម្មភាពលក់ ដូរ នៅក្នុងផ្សារបណ្តោះអាសន្ន កីឡដ្ឋាន ក្រុងតាខ្មៅនេះ គ្មាននណាម្នាក់មានផ្ទុកវីរុសកូវីដ-១៩ នាល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំក្រុមការងារពាក់ព័ន្ធ និងក្រុមគ្រូពេទ្យជំនាញ ចុះប្រមូលយកបងប្អូនអាជីវករប្រមាណ ៣៥០នាក់ យកសំណាកធ្វើតេស្តរកវីរុសកូវីដ-១៩។
អាជីវករ ដែលបានយកសំណាករួច ហើយលទ្ធផលអវិជ្ជមាន និងមានលិខិតបញ្ជាក់ នឹងត្រូវអនុញ្ញាតឱ្យចូលលក់បន្តនៅក្នុងផ្សារនេះ។
ព័ត៌មានជាតិ
មតិយោបល់