ព័ត៌មានជាតិ

សភាស៊ើបសួរសាលាឧទ្ធរណ៍សម្រេចថា នីតិវិធីរបស់A.C.U លើរបស់មន្ត្រីអង្គការអាដហុក៤នាក់ទុកជាការត្រឹមត្រូវ

ភ្នំពេញៈ នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦នេះ លោក ងួន អ៊ីម ប្រធានក្រុមប្រឹក្សាជំនុំ ជម្រះនៃសភាស៊ើបសួរសាលាឧទ្ធរណ៍ បានប្រកាសសាលដីកាតម្កល់សេចក្តីសម្រេចរបស់អង្គភាពប្រឆាំង អំពើពុក​រលួយ ទុកជាបានការ ដោយចាត់ទុកថា នីតិវិធីនេះជាការត្រឹមត្រូវ។

សូមបញ្ជាក់ថា លោក ងួន អ៊ីម ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសភាស៊ើបសួរសាលាឧទ្ធរណ៍ បានបើកសវនាការ លើបណ្តឹងរបស់មេធាវីមន្ត្រីអាដហុក៤រូប ដែលប្តឹងសុំមោឃភាពនីតិវិធីរបស់អង្គភាពប្រឆាំងអំពើពុករលួយ កាលពី ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦កន្លងទៅ។

ជនជាប់ចោទរួមមាន លោកស្រី លឹម មុនី លោក នី សុខា លោក ណៃ វ៉ង់ដា និងលោក យី សុខសាន្ត ត្រូវជា​ប់​ចោទពីបទ សូកប៉ាន់សាក្សី គឺកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ពាក់ព័ន្ធនឹងទំនាក់ទំនងស្នេហារវាងនាង និងលោ​ក​ កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែមិនា និងខែមេ​សា ឆ្នាំ២០១៦ យោងតាមមាត្រា៥៤៨ ក្រមព្រហ្មទណ្ឌ និងត្រូវបានលោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរចេញ​ដីកា​សម្រេចឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារព្រៃសកាលពីរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ៕

សភាស៊ើបសួរសភាស៊ើបសួរសភាស៊ើបសួរសភាស៊ើបសួរ

មតិយោបល់