ព័ត៌មានសុខភាព

អំបិល និងគ្រាប់ល្ង កំណកកំបោរក្រាស់យ៉ាងណាក៏រលាយអស់ដែរ!

អ្នកណាៗក៏ចង់បានធ្មេញមានសុខភាពល្អ ហើយសស្អាតដែរ។ ប៉ុន្តែ របបអាហារដែលយើងបរិភោគរាល់ថ្ងៃ ព្រមទាំងការធ្វើអនាម័យមិនបានត្រឹមត្រូវ កំណកកំបោរនឹងគ្របដណ្តប់នៅតាមជើងធ្មេញ។ លើសពីនេះ អ្នកអាចមានបញ្ហាធ្មេញលឿង ឬត្នោត ហើយថែមទាំងក្លិនមាត់អាក្រក់ថែមទៀត។

ប្រសិនបើអ្នកមិនប្រញាប់ព្យាបាលកំណកកំបោរនេះទេ អាចនាំឲ្យមានបញ្ហាធ្ងន់ធ្ងរដូចជា ឆ្លងមេរោគ ហើយអញ្ចាញធ្មេញ ឬខូចធ្មេញ។

ប៉ុន្តែមិនមែនគ្មានវិធីដោះស្រាយនោះទេ អ្នកអាចប្រើប្រាស់វិធីសាស្ត្រធម្មជាតិពីរមុខ ទោះបីជាកំណកកំបោរក្រាស់យ៉ាងណាក៏រលាយបាត់អស់ដែរ។

ដំណោះស្រាយទី១

អ្វីដែលអ្នកត្រូវធ្វើ គឺទំពារគ្រាប់ល្ង តែមិនចាំបាច់លេបនោះទេ។ រឿងបន្ទាប់ គឺដុសធ្មេញឲ្យបានហ្មត់ចត់ដោយប្រើច្រាស់ស្ងួត។ គ្រាប់ល្ង ជាភ្ញាក់ងារសម្អាតយ៉ាងពូកែ ដែលធ្វើកំណកពណ៌លឿងដែលនៅជាប់តាមអញ្ចាញធ្មេញត្រូវបាត់អស់ទាំងស្រុង។

ដំណោះស្រាយទី២
ដាក់អំបិលបន្តិចនៅលើច្រាស់ដុសធ្មេញ ហើយដុសដោយយកចិត្តទុកដាក់បំផុត។ បន្ទាប់មកត្រូវលាងសម្អាតជាមួយនឹងទឹកត្រជាក់ចេញវិញ។ ធ្វើបែបនេះយ៉ាងហោចណាស់ឲ្យបាន ២-៣ដង ក្នុងមួយសប្តាហ៍ អ្នកនឹងឆាប់ទទួលបានផលខ្លាំងបំផុត៕

salt-sesame

មតិយោបល់