ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្ម នឹងចាត់មន្ត្រីតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ឲ្យប្រចាំការក្នុងការផ្តល់វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញសម្រាប់ការនាំចេញទំនិញទៅបរទេសជាប្រក្រតី

ក្រសួងពាណិជ្ជកម្ម នឹងចាត់មន្ត្រីតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ឲ្យប្រចាំការក្នុងការផ្តល់វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញសម្រាប់ការនាំចេញទំនិញទៅបរទេសជាប្រក្រតី។

រសួងពាណិជ្ជកម្ម មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ដែលជាផលិតករ ឬអ្នកនាំចេញទាំងអស់ឱ្យបានជ្រាបថា ដើម្បីធានានិរន្តរភាពនៃការផ្តល់សេវាសាធារណ:របស់ក្រសួងពាណិជ្ជកម្ម ក្រសួងបានចាត់តាំងមន្ត្រីតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលឱ្យប្រចាំការក្នុងការផ្តល់វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញសម្រាប់ការនាំចេញទំនិញទៅបរទេសជាប្រក្រតី។
សូម អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ដែលជាផលិតករ ឬអ្នកនាំចេញ បន្តដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញតាមប្រព័ន្ធស្វ័យប្រវត្តកម្ម «co.moc.gov.kh»។
អាស្រ័យហេតុនេះ សូម អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ដែលជាផលិតករ ឬអ្នកនាំចេញទាំងអស់ មេត្តាជ្រាបតាមការគួរ។

មតិយោបល់